ជាតិ​កាល់ស្យូម​! លើស​ក៏​មិនបាន ខ្វះ​ក៏​មិនបាន​ដែរ​



អ្នក​អាច​នឹង​មិន​ធ្លាប់​មាន​រោគសញ្ញា​ទេ ប្រសិនបើ​ការ​លើស​ជាតិ​កាល់ស្យួម​តិចតួច​នៅក្នុងឈាម​។
ករណី​កម្រិត​នៃ​ជាតិ​កាល់ស្យូម​ខ្ពស់​នៅក្នុង​ឈាម អ្នក​អាច​នឹង​មាន​បញ្ហា ៖
-​    ​តម្រង​នោម ៖ ជាតិ​កាល់ស្យូម​លើស​នៅក្នុង​ឈាម​មាន​ន័យ​ថា តម្រងនោម​របស់​អ្នក​មាន​ការលំបាក​ក្នុងការ​ច្រោះ​វា​ចេញ​។ នេះ​អាច​បណ្តាលអោយ​អ្នក​ស្រេកទឹក​ខ្លាំង និង​នោម​ញឹកញាប់​។​
-​    ​ប្រព័ន្ធ​រំលាយ​អាហារ ៖ ជាតិ​កាល់ស្យូម​លើស​នៅក្នុង​ឈាម អាច​បណ្តាលអោយ​ប៉ះពាល់​ដល់​ក្រពះ នាំ​អោយ​ចង្អោរ ក្អួត និង​ទល់លាមក​។​
-​    ​ឆ្អឹង និង​សាច់ដុំ ៖ ក្នុង​ករណី​ជា​ច្រើន​នៃ​ការ​លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​អាច​ដោយសារ​តែ​ដាច់​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​មក ហេតុដូចនេះ​ហើយ វា​អាច​ធ្វើអោយ​មាន​ការឈឺចាប់​ឆ្អឹង​។ មនុស្ស​មួយចំនួន​ដែល​មាន​ជាតិ​កាល់ស្យូម​លើស​នៅក្នុង​ឈាម​ក៏​អាច​មាន​សាច់ដុំ​ខ្សោយ​ផងដែរ​។​
-​    ​ខួរក្បាល ៖ ជាតិ​កាល់ស្យូម​លើស​នៅក្នុង​ឈាម​អាច​រំខាន​ដល់​មុខងារ​ធ្វើការ​របស់​ខួរក្បាល ដែល​ជា​លទ្ធផល​ធ្វើអោយ​អ្នក​វង្វេង សន្លឹម និង​អស់កម្លាំង​៕
ប្រភព៖http://www.health.com.kh
Previous
Next Post »
Post a Comment
Thanks for your comment