ដំណាំហូបផ្លែ-ផ្លែស្វាយ​ដែលមាន​បញ្ហា


ជារឿយៗ ​យើង​តែង​សង្កេតឃើញ​ផ្លែស្វាយ​មាន​អុជ​ខ្មៅៗ​ទាំង​ពេល​វា​នៅ​ខ្ចី​និង​ពេល​ វា​ទុំ ជួនកាល​យើង​មើល​ពី​ខាងក្រៅ​ទៅ​ឃើញ​ស្អាត​តែ​ខាងក្នុង​វា​រលួយ ជួនកាល​វា​ទុំ​យើង​ឃើញ​វា​មាន​ខ្មៅ​ជាំ​ត្រង់​គល់​ទង ឬ​ផ្នែក​ផ្សេងទៀត​លើ​តួ​ផ្លែស្វាយ ប្រការនេះ​បញ្ជាក់​យ៉ាងច្បាស់​ថា​ស្វាយ​នេះ​ត្រូវបាន​ឆ្លង​រោគ “Antracnose”​។​
​ដើម្បី​ ដោះស្រាយ​បញ្ហា​នេះ យើង​អាច​សាកល្បង​ប្រើ​មេសា​ប៊ូ​(​អូ​សា​វែ​ល​) ម៉ាក “Chlore” មាន​លក់​នៅតាម​ផ្សារ​ទំនើប​និង​ផ្សារ​ធម្មតា​។ ដោយ​លាយ​ទឹកអូ​សា​វែ​ល​នេះ​ចំនួន ៥០​សេ​សេ​ជាមួយ​ទឹក ២០​លីត្រ​សំរាប់​បាញ់​ទៅលើ​ស្វាយ​ដែល​យើង​យល់ថា​មាន​បញ្ហា ជំងឺ​នេះ​វា​កើតឡើង​នៅលើ​ត្រួយ​ស្វាយ ស្លឹក​ស្វាយ និង​ក្តឹប​ស្វាយ ឬ​ស្វាយ​ដែល​នៅ​ខ្ចី​មិនទាន់​ទុំ​។ បាញ់​ល្បាយ​ដែល​បាន​លាយ​នេះ​ទៅលើ​ដើម​ស្វាយ​ទាំងមូល​ ដើម្បី​កំចាត់​ជំងឺ​នេះ​នៅពេល​ល្ងាច​ឲ្យ​បាន ២​ដង​ក្នុង​មួយ​សប្តាហ៍​រហូត​ទាល់តែ​យើង​លែងឃើញ​មាន​ចំណុច​ខ្មៅៗ​លើ​ស្លឹក​ ឬ​ដុំ​ពកៗ​លើ​ស្លឹក​តទៅទៀត​។​
​​អូ​សា​វែ​ល​ភាគច្រើន​ត្រូវបាន​ប្រើ​សម្រាប់​សម្លាប់​មេរោគ​និង​សម្លាប់​ សត្វល្អិត ប៉ុន្តែ​វា​ត្រូវបាន​គេ​សាកល្បង ​យកមកប្រើ​ដើម្បី​កំចាត់​ជំងឺ​នេះ​នៅលើ​ ស្វាយ​ដែលមាន​បញ្ហា​បានទទួល​ជោគជ័យ​រួចហើយ​នៅ​ប្រទេស​ហ្វីលីពីន ដូច្នេះ​ការប្រើ​វិធី​នេះ​សម្រាប់​កំចាត់រោគ​ស្វាយ​នៅ​ប្រទេស​កម្ពុជា​យើង ក៏​អាច​ទទួលបាន​ប្រសិទ្ធិ​ភាពដូចគ្នា ព្រោះ​អាកាសធាតុ​នៅ​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​កម្ពុជា​មិនមាន​អ្វី​ ខុសគ្នា​នោះឡើយ​។​
​ការយក​អូ​សា​ វែ​ល​មក​ប្រើ​ដើម្បី​កំចាត់​មេរោគ​របស់​ស្វាយ​វា​មាន​សុវត្ថិភាព​ជាង​ ការប្រើ​ថ្នាំពុល ពីព្រោះ​វា​ជា​របស់​ដែល​យើង​បាន​ដឹងបាន​ស្គាល់​វា​រួចហើយ​។​
1ការយក​អូ​សា​ វែ​ល​មក​ប្រើ​ដើម្បី​កំចាត់​មេរោគ​របស់​ស្វាយ​វា​មាន​សុវត្ថិភាព​ជាង​ ការប្រើ​ថ្នាំពុល ពីព្រោះ​វា​ជា​របស់​ដែល​យើង​បាន​ដឹងបាន​ស្គាល់​វា​រួចហើយ​។​
​​ក្រៅពីនេះ​ យើង​អាច​យក​ល្បាយ​របស់​ទឹក​លាយ​ជាមួយ​អូ​សា​វែ​ល​នេះ​មក​ជូត​ផ្លែស្វាយ​ ដើម្បី​សម្លាប់មេរោគ​នៅលើ សំបក​ស្វាយ​ដោយ​យក​ក្រណាត់​ជ្រលក់​ទឹក​ល្បាយ​នេះ​មក​ជូត ផ្លែស្វាយ​ឲ្យ​ស្អាត​មុនពេល​ដាក់​វា​បន្ទំ ឬ​លាង​វា​ជាមួយ​ទឹក​ក្តៅ​អ៊ុន (៣៨​ដឺ​ក្រេ​) ជា​ជំនួស​ក៏បាន​។​
​មិនមាន​ការពន្យល់​ណាមួយ​ឲ្យ​បានច្បាស់លាស់​ថា ហេតុអ្វី​យើង​អាច​ប្រើ​អូ​សា​វែ​ល​សម្រាប់​កំចាត់រោគ ​របស់​ស្វាយ​នេះនៅឡើយ​ទេ តែ​គេ​បាន​សាកល្បង​ប្រើ​ជាច្រើនលើក​រួចមកហើយ ឃើញថា​វា​អាចជួយ​ដោះស្រាយ​បញ្ហា​ជំងឺស្វាយ​នេះ​បាន​យ៉ាងពិត​ប្រាកដ​។​
1ចូរ​ព្យាយាម​ សង្កេតមើល​មែក​ស្វាយ​ណា​ដែល​សង្ស័យថា​មាន​បញ្ហា ដូចជា​មាន​អុជ​ខ្មៅ​លើ​ស្លឹក​ ត្រួយ​របស់​វា​ប្រែជា​លឿង ត្រួយ​របស់​វា​ក្រៀម​រួច​ស្វិត​ហើយ​ជ្រុះ​ស្លឹក ឬ​មាន​ភាព​ក្រិន ស្លឹក​វា​រួញ​ក្តោប​រួច​ជ្រុះ​ ទាំងអស់នេះ​គឺជា​សញ្ញា​បង្ហាញថា ​ស្វាយ​នោះ​កំពុង​ឆ្លង​ជំងឺ ​ឬ​មាន​សត្វល្អិត​យាយី​វា​។​
​​បើសិនជា​ មានការ​ខូចខាត​ខ្លាំង​ទៅលើ​ការលូតលាស់​របស់​ស្វាយ គេ​គួរតែ​កាត់​មែក​ស្វាយ​ចោល​ខ្លះ ជាពិសេស​មែក​ណា​ដែលមាន​បញ្ហា​ធ្ងន់ធ្ងរ​ដើម្បី​ឲ្យ​វា​លាស់​ត្រួយ​ថ្មី​ជា​ ជំនួស​វិញ​។​
​​ផ្លែស្វាយ​ ដែល​បាន​បេះ​រួចហើយ បើសិនជា​មិនអាច​លាង​ជាមួយ​ទឹក​ក្តៅ​យើង​អាច​ប្រើ​ទឹកអូ​សា​វែ​លលា​យ​ជាមួយ​ ទឹកស្អាត អូ​សា​វែ​ល ១០​សេ​សេ​លាយ​ជាមួយ​ទឹកស្អាត​៥០​លីត្រ បន្ទាប់មក​ស្រង់​យកមក​លាង ទឹកស្អាត​ធម្មតា​ទើប​ជូត​ឲ្យ​ស្ងួត យកមក​ដាក់​បន្ទំ​ដើម្បី​កាត់បន្ថយ​ពេល​វា​ទុំ​ស្អុយ​ក្បាល​ឬ​រលួយ​ក្នុង​៕​
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) ITcambo
Previous
Next Post »
Post a Comment
Thanks for your comment