ការចិញ្ចឹមសត្វ-ទីកន្លែង​ចិញ្ចឹមក្រួច

1
​ ក្រួច​ត្រូវការ​ទីកន្លែង​តូច យើង​មិនចាំបាច់​ត្រូវមាន​ទី​ធំ​ដូចជា​មាន់​ទា​ឡើយ ទី​ទំហំ​ចំនួន​មួយ​ម៉ែត្រក្រឡា​អាចឱ្យ​យើង​ដាក់​ក្រួច​បាន​ចំនួន ១០០​ក្បាល ។ ដូច្នេះ យើង​ត្រូវ​ជ្រើសរើស​ទីកន្លែង​ណាមួយ​ដែល​សមស្រប​បំផុត នៅក្នុង​បរិវេណ​ដី​របស់​យើង ។
ទីទួល ទី​ស្រឡះ មាន​ខ្យល់​ចេញចូល​បានល្អ មាន​ពន្លឺ​ថ្ងៃ​ចូលដល់​និង​មាន​ប្រភព​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​វា ។ ទំហំ​ដី​ដែល​យើង​ត្រូវការ ទាក់ទង​ច្រើន​ទៅ​និង​ចំនួន​ក្រួច​ដែល​យើង​ត្រៀម​ចិញ្ចឹម បើ​យើង​មានបំណង​ធ្វើជា​កន្លែង​ចិញ្ចឹម​ក្នុង​ទ្រង់ទ្រាយ​ធំ យើង​ចាំបាច់​ត្រូវមាន​ទី​កន្លែង​មួយ​ធំ​គួរសម និង​នៅ​ដាច់​ឆ្ងាយ​ពី​គេ ។
បើសិនជា ​យើង​ត្រៀម​ចិញ្ចឹម​ដើម្បី​ផ្គត់ផ្គង់​សាច់​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​ និង​លក់​ចែកចាយ​ឱ្យ​អ្នក​ក្បែរ​ខាងក្នុង​ភូមិ​ទេនោះ យើង​មិនចាំបាច់​ត្រូវមាន​ទី​ធ​ម​ពេក​នោះឡើយ​​ត្រឹមតែ បី​ម៉ែត្រ​គុណ​និង​ប្រាំ​ម៉ែត្រ​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ក្រួច ​បាន​ជាង ១០០០​ក្បាល​ដែរ ។
រោង​សម្រាប់​ចិញ្ចឹម​ក្រួច
រោង ​សម្រាប់​ចិញ្ចឹម​ក្រួច អាច​សង់​ឡើង​ដោយ​វិធី​ណាមួយ​ក៏បាន យើង​អាច​ចិញ្ចឹម​វា​នៅ​លើដី​ផ្ទាល់​ឬ​អាច​ធ្វើជា​កម្រាល​ក្រាល​ដោយ​សំណាញ់​ ភ្នែកក្រួច ទៅតាម​លទ្ធភាព​ដែល​យើង​មាន ។
1
ដំបូល ​គួរ​ប្រក់​ស្លឹក​ឬ​ស្បូវ​ដើម្បី​កាត់បន្ថយ​កំដៅ បើ​ប្រើ​ស័ង្កសី​សម្រាប់​ប្រក់ គួរតែ ធ្វើ​ដំបូល​នោះ​ឱ្យ​ខ្ពស់​បន្ដិច ដើម្បី​កាត់បន្ថយ​​កំដៅ​នៅ​ខែប្រាំង ។
បើ ​យើង​សម្រេច​ចិ​ត្ដ​យក​ការចិញ្ចឹម​នៅលើ​ដី ផ្ទៃដី​ក្នុង​រោង​ទាំងមូល​ត្រូវ​រៀបចំ​ធ្វើឱ្យ​បាន​ស្អាត បន្ទាប់មក​ត្រូវ​បាច​កំបោរ​ស ដើម្បី​សម្លាប់​មេរោគ បន្ទាប់ពីនោះ យើង​ត្រូវដាក់​អង្កាម​ឬ​អាចម៍​​រណា ក្រាល​លើដី បើ​គ្មាន​វត្ថុ​ទាំងពីរ​នេះ​ទេ យើង​អាច​ប្រើ​ចំបើង​កាត់​ខ្លីៗ​ដាក់​ក្រាល​ក៏បាន កម្រាល​នេះ​ធ្វើ​ដើម្បី​កាត់បន្ថយ​សំណើម​ពី​លាមក​របស់​វា និង​ដើម្បី​កាត់បន្ថយ ការសំអាត​ទ្រុង​របស់​វា​, ដោយ​យើង​គ្រាន់​តែ​កើប​ប្រមូលយក​កម្រាល​នោះ​ចេញ រួច​ដាក់​កម្រាល​ថ្មី​ជា​ជំនួស​វិញ​ជាការ​ស្រេច ។
​ ជញ្ជាំង​របស់​ទ្រុង យើង​អាចធ្វើ​ពី​សំណាញ់​យ៉ាំង​កាវ ឬ សំណាញ់​ភ្នែកក្រួច​ក៏បាន​បើ​មានលទ្ធភាព តែបើ​មិន​​មានលទ្ធភាព​ទេ យើង​អាច​ត្បោ​ញ​ជា​ព្រួល​ដើម្បី​ធ្វើជា​ជញ្ជាំង​ឱ្យ​វា​ក៏បាន ។
​ នៅក្នុង​ទ្រុង​នេះ យើង​ចាំបាច់​ត្រូវ​សំអាត​វា​ឱ្យ​ស្អាត​ជានិច្ច មិនត្រូវ​ឱ្យ​សត្វ​ឆ្កែ​ឆ្មា​កណ្ដុរ​ចូល​បានឡើយ ព្រោះ​សត្វ​ទាំងនេះ​វា​អាចជា​អ្នកចម្លង​មេរោគ​ទៅ​សត្វ​ក្រួច​បាន ។​
​ ទ្រុង​មួយចំនួន​ផ្សេង​ត្រូវ​ធ្វើជា​ចាំបាច់​ដើម្បី​ដាក់​កូន​ក្រួច​ដែល​នៅ​ តូច​ឬ​ទើប​ភ្ញាស់ រូបរាង​របស់​ទ្រុង​មិន​សំខាន់​ទេ តែ​ត្រូវធ្វើ​គម្រប​ដើម្បី​បើក​បិទ​ពី​ខាងលើ គម្រប​ទ្រុង​នេះ​ត្រូវធ្វើ​ប្រហោង​ដើម្បី​យើង​អាចដាក់​ចង្កៀង​ដើម្បី​
​ កំដៅ​កូន​ក្រួច​នៅពេល​វា​នៅ​តូច​ដើម្បី​ផ្ដល់​កំដៅ​ឱ្យ​វា ។ មួយវិញទៀត​នោះ ចង្កៀង​នេះ អាចជួយ​បណ្ដេញ​មូស និង​សត្វល្អិត​នានា​កុំ​ឱ្យមក​ទិច​ឬ​ខាំ​កូន​ក្រួច​នោះ​ផងដែរ ។
  • ក្រួច​ជាស​ត្វ​ដែល​ឈ្នះ​ជម្ងឺ យើង​មិនចាំបាច់​ចាក់​វ៉ាក់សាំង​ឱ្យ​វា​ទេ តែ​ត្រូវមាន​ការថែទាំ​ដិតដល់​
  • ចំណី​មិន​ត្រូវឱ្យ​ខ្វះ​ឡើយ បើ​ពុំ​នោះទេ កូន​ដែល​ញាស់​មកវា​ទន់​ជើង នេះ​គឺ​បណ្ដាលមកពី​ការឱ្យ​ចំណី​ដល់​មេ​វា​មិនបាន​គ្រប់គ្រាន់ ។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITcambo
Previous
Next Post »
Post a Comment
Thanks for your comment