ការដាំដុះ- ដំណាំត្រប់វែង​ឲ្យបាន​ផ្លែ​ច្រើន​

លោកពូ ប៉ាង រ៉​ន ជា​កសិករ​សហការ​ជាមួយ​អង្គការ សេ​ដាក តាំងពី​ឆ្នាំ ២០០៦ រស់នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​កំពត ខេត្ត​កំពត ។ គាត់​មាន​បទពិសោធន៍​ដាំ​ដំណាំ​ត្រប់​អស់​រយៈពេល ៥ ឆ្នាំ មកហើយ ។ នៅលើ​ផ្ទៃដី ៤០០ ម៉ែត្រការ៉េ គាត់​បេះ​បាន​ផ្លែ ២០-៣០ គីឡូក្រាម ជា​រៀងរាល់ថ្ងៃ ។ ក្នុង​ការដាំ​រយៈពេល ៣ ខែ​កន្លះ គាត់​ទទួលបាន​ចំណូល ១ ២០០ ០០០ រៀល ដោយ​គ្រាន់តែ​ចំណាយ​បន្តិចបន្តួច ទៅ​លើ​ការបូមទឹក​ស្រោច​ប៉ុណ្ណោះ ។​
1
ទិដ្ឋភាព​ចំការត្រប់
1. ​ការរៀបចំ​ដី​សម្រាប់​ដាំ
​​ផ្ទៃ​ដី​ដាំ ​ត្រប់វែង​របស់​គាត់​មាន​ទំហំ ៤០០ ម៉ែត្រការ៉េ (​ទ​ទឹក ៥ ម៉ែត្រ និង​បណ្តោយ ៨០ ម៉ែត្រ​) ។ គាត់​បាន​ភ្ជួរ​រាស់​ដី​រយៈពេល ២-៣ សា ធ្វើយ៉ាងណា​ឲ្យ​ដី​ម៉ដ្ឋ និង​អស់​ស្មៅ បន្ទាប់មក​គាត់​បាន​កាប់​រណ្តៅ​សម្រាប់​ដាំ​ត្រប់ ​ដែល​មាន​គំលាត​ពី​គុម្ព​មួយ​ទៅ​មួយ ៥ តឹក ។ នៅក្នុង​រណ្តៅ​និមួយៗ គាត់​បាន​ដាក់​ជីកំប៉ុស្ត​ទ្រាប់បាត​រណ្តៅ រួច​ស្រោច​ទឹក​រណ្តៅ​នោះ​ឲ្យ​សើម​ល្មម ទើប​ដក​កូន​ត្រប់​ពី​ថ្នាល​សាប​មក​ដាំ ។ កូន​ត្រប់​ដែល​គាត់​បាន​ដក​មក​ដាំ​មាន​កំពស់ ១ តឹក ។ ការដាំ​ជ្រើសរើស​តែ​កូន​ត្រប់​ដែល​ថ្លោស និង​មាន​សុខភាព​ល្អ ។
2. ​ការថែទាំ​
​​ក្រោយ​ពេល​ ដាំ​បាន​រយៈពេល ១ អាទិត្យ គាត់​បាន​ចាប់ផ្តើម​ជ្រុំជើង និង​ស្រោច​ជី​ទឹក (​ទឹក​ជី​ផ្សំ​ពី​ទឹកនោមគោ​មនុស្ស និង​កូន​ត្រី​ដែល​គាត់​ត្រាំ​ទុក​) គាត់​ស្រោច​រយៈពេល ១ អាទិត្យ​ម្តង ដើម្បី​ជួយ​ឲ្យ​កូន​ត្រប់​លូតលាស់​លឿន ។ ក្រោយ​ពេល​ដាំ​បាន ២ អាទិត្យ គាត់​ចាប់ផ្តើម​ដាក់​ជីលា​មក​គោ និង​ជី​លាមក​ជ្រូក​ពុកផុយ (​ដាក់​នៅ​ចន្លោះ​ជួរ​) កប់​បញ្ចូល​ទៅក្នុង​ដី ។ ជី​ទឹក​គាត់​បន្ត​ស្រោច​រហូតដល់​ពេល​ប្រមូល​ផល ។​
​​នៅ​ពេល​ ត្រប់ចាប់ផ្តើម​ក្តឹប គាត់​កាត់​ស្លឹក​ត្រប់​ចាស់ៗ​ចោល​ ដើម្បី​ឲ្យ​ជីជាតិ​ស្រូប​មក​នៅ​លើ​ផ្លែ ។ ហើយ​ម្យ៉ាងវិញទៀត បើ​យើង​ទុក​ស្លឹក​ច្រើន​ធ្វើឲ្យ​ពន្លឺ​ចូល​មិន​គ្រប់គ្រាន់ ការលូតលាស់​របស់​ត្រប់​ចុះខ្សោយ ។​
3.​ ការប្រមូលផ​ល
​​ក្រោយ​ពី​ ដាំ​បាន​រយៈពេល ១ ខែ​កន្លះ ត្រប់​អាច​ប្រមូល​ផល​បាន ។ ការប្រមូល​ផល​គឺ​គាត់​បេះ​រាល់ថ្ងៃ​ដោយ​ក្នុង​មួយ ថ្ងៃ បេះ​បាន​ផ្លែ​ត្រប់​ចំនួន​ពី ២០-៣០ គីឡូក្រាម ។ ផ្លែ​ត្រប់ ១ គីឡូក្រាម លក់ បាន​តំលៃ​ពី ៧០០ ទៅ ១០០០ រៀល ។ ក្នុង​មួយ ថ្ងៃ គាត់​លក់​បាន​ប្រាក់​ពី ១៥០០០ រៀល ទៅ ៣០០០០ រៀល ។ ផ្លែ​ត្រប់​អាច​បេះបន្ត​ពូជ​រហូតដល់ រយៈពេល ២ ខែ ទើប​អស់​ផ្លែ ។ សរុប​មក​ក្នុង មួយ​វដ្ត​ជីវិត​របស់​ត្រប់វែង (​រយៈពេល ៣,៥ ខែ​) គាត់​លក់​បាន​ចំនួន ១ ២០០ ០០០ រៀល ។​
​ដូចនេះ ក្នុង​មួយ​រដូវ​ដាំ​ដុះ​រយៈពេល ៣ ខែ​កន្លះ គាត់​អាច​រក​ប្រាក់​ចំណូល​ដុល​បាន ១ ២០០ ០០០ រៀល លើ​ផ្ទៃដី ៤០០ ម៉ែត្រការ៉េ ។ ហើយ​បើ​ទូទាត់​លើ​ការចំណាយ​បូមទឹក និង​ទិញ​ក្បាល​ត្រី​ធ្វើ​ជី​ទឹក​អស់ ៣០០០០ រៀល ។ គាត់​ទទួលបាន​ប្រាក់ចំណេញ ៩០០ ០០០ រៀល ។​

ប្រភព៖itcambo.com
Previous
Next Post »
Post a Comment
Thanks for your comment