ការចិញ្ចឹមសត្វ-មុខរបរ​ចិញ្ចឹម​ក្រួច​

1
មាន ​អ្នក​ចិញ្ចឹម​ក្រួច​មួយចំនួន បាន​លះបង់​មុខរបរ​នេះ​ដោយសារតែ​មិនអាច​រក​ចំណេញ​បាន តែមាន​អ្នកផ្សេង​ដែល​ចិញ្ចឹម​ទៅ​កាក់កប អា​ចរក​ចំណូល​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួ​សារបាន​យ៉ាង​ប្រសើរ។​
​ហេតុអ្វី​អ្នកខ្លះ​អាច​ចិញ្ចឹម​បាន​ផល ឯ​អ្នក​ផ្សេងទៀត​ចិញ្ចឹម​មិនបាន​ផល​ដូច​ការ​ប្រាថ្នា​ចង់បាន​?
​ខាងក្រោម​អាចជា​ហេតុផល​មួយចំនួន​ដែល អ្នក​ចិញ្ចឹម​មិន​កប​ហើយ​លះបង់​ចោល​មុខរបរ​នេះ​វិញ៖
  • ​មាន​ចំនួន​ក្រួច​តិច មិន​គ្រប់​ល្មម​អាចឱ្យ​លក់​រក​ចំណេញ​បាន​
  • ​មាន​ទុន​តិចពេក​និង​មិនមាន​លទ្ធភាព​អាច​ពង្រីក​បាន​
  • ​​មិនបាន​ដើររក​ទីផ្សារ ចិញ្ចឹម​បាន​ហើយ​រំពឹង​រង់ចាំ​គេ​មក​ទិញ​ដល់​កន្លែង​
  • ​មិនមាន​ចំណី​ឱ្យ​ក្រួច​ស៊ី​បាន​គ្រប់គ្រាន់ ដើម្បី​បង្កើន​ការលូតលាស់​របស់​វា
  • មិនមាន​បច្ចេកទេស​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ បណ្ដាលឱ្យ​ក្រួច​ងាប់​ដោយ​ខ្វះ​ចំណី​
  • មិនមាន​ពេលវេលា​សមស្រប​ដើម្បី​មើលថែរក្សា​ក្រួច​ដែល​ខ្លួន​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ​
  • មិនបាន​ធ្វើ​អ្វីៗ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ពង្រីក​មុខរបរ​របស់​ខ្លួន​
​ នៅមាន​កត្ដា​ច្រើន​ទៀត ដែលនាំឱ្យ​ការចិញ្ចឹម​ក្រួច​ទទួល​បរាជ័យ មិនអាច​ទាញយក​ចំណេញ​បាន។​ វិធី​ដែល​ល្អ​បំផុត​ដើម្បី​ចិញ្ចឹម​ក្រួច​ឱ្យទទួល​បាន​ជោគជ័យ​ទៅបាន នោះ​គឺ​អាស្រ័យ​ច្រើន​ទៅលើ​ទុន​ដែល​យើង​មាន​ និង​បំណង​ដើម្បី​ពង្រីក​មុខរប​នេះ។
បើសិនជា ​យើង​មិនបាន​រក​ទីផ្សារ​ឱ្យ​ល្អ​ទេនោះ យើង​នឹង​ជួប​ការលំបាក​ច្រើន​ដើម្បី​លក់​វា​ចេញ ព្រោះ​មិនមែន​មានតែ​ក្រួច​ដែល​យើង​ចិញ្ចឹម​នោះទេ មាន​ក្រួច​នាំ​ចូល​មកពី​ប្រទេសជិតខាង មាន​ក្រួច​ចិញ្ចឹម​នៅក្នុង​ស្រុក ឯ​តម្លៃ​នោះ​វិញ ​ទៀតសោត​ក៏​ជា​បញ្ហា​មួយ​ធំ​ផងដែរ​បើសិនជា​យើង​មិនបាន​គិតគូរ​ទេនោះ យើង​មិនអាច​ប្រកួត​ជាមួយ​គេ​បានឡើយ។​
​ខាងលើនេះ​ ជាដើម​ចម​មួយចំនួន​ដែល​យើង​ត្រូវ​គិត​ឱ្យបាន​ច្បាស់​មុនពេល​ចាប់ផ្ដើម​ ចិញ្ចឹម ព្រោះ​វា​ជា​បញ្ហា​ដែល​យើង​ជា​អ្នក​ចិញ្ចឹម​ត្រូវ​ប្រឈម​ជាមួយ។
មុនពេល​ចាប់ផ្ដើម​ចិញ្ចឹម​ត្រូវ​គិតដល់​បញ្ហា​ទីផ្សារ​, តម្លៃ​នៃ​ការដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​, អ្នក​ដែល​យើង​អាច​លក់​ឱ្យ ជា​ម៉ូយ​ដែល​អាច​ទទួលយក​ពី​យើង​បាន​, ចំនួន​ក្រួច​ចិញ្ចឹម​អាច​ផ្គត់ផ្គង់​ឱ្យគេ​បាន​ទៀងទាត់​ដែរឬទេ?
​តើ​ការចំណាយ​ លើ​ចំណី​យើង​មាន​ធនធាន​ល្មម​អាច​ទប់ទល់​បានដែរ​ឬទេ ? តើ​យើង​នឹង​ភ្ញាស់​កូន​ក្រួច​ដោយ​ខ្លួនឯង? បើសិនជា​ដូច្នេះ​យើង​ចាំបាច់​ត្រូវមាន​ទូ​ភ្ញាស់ ដែល​អាច​ភ្ញាស់​ពង​ក្រួច​បាន​គ្រប់គ្រាន់​សម្រាប់​បំពេញ​ឱ្យ​ សេចក្ដីត្រូវការ​របស់​អ្នកទិញ (​ទូ​ភ្ញាស់​មាន​ពីរ​យ៉ាង​, ទូ​ភ្ញាស់​ដោយ​ចង្កៀងប្រេងកាត និង​ទូ​ភ្ញាស់​ដោយ​ភ្លើង​អគ្គិសនី​អាច​ប្រើការ​បាន​ដូចគ្នា។​
​បញ្ហា​ដែល​ សំខាន់​ជាងគេ​នោះ គឺ​ទីផ្សារ ត្រូវ​ដើរ​ទាក់ទង​សួរ​ពី​អ្នក​ដែល​ត្រូវ​ការទិញ​ក្រួច​យកទៅលក់​និង​តម្លៃ​ ដែល​គេ​អាច​ទិញ​ពី​យើង រួមទាំង​ការតម្រូវ​នានា​ដែល​គេ​ចង់បាន ។ បន្ទាប់ពី​ទីផ្សារ​រកបាន​ហើយ យើង​បានដឹង​ពី​តម្លៃ​ដែល​យើង​អាច​លក់​ឱ្យគេ​បាន​ហើយ អ្វីដែល​យើង​ត្រូវ​ធ្វើជា​បន្ទាប់ គឺ​គណនា​លើ​ការចិញ្ចឹម​និង​ការចំណាយ និង​រកមើល​ពី​ចំណេញ​ដែល​យើង​នឹង​ទទួលបាន។​
​ ដើមទុន​សម្រាប់​ចំណាយ​ជាបឋម និង​លុយ​ខ្លះទៀត​សម្រាប់​ចំណាយ​ទៅលើ​ចំណី​របស់​វា និង​ការថែទាំ​​សូមកុំ​បារម្ភ​ពី​ជម្ងឺ ក្រួច​មិនមាន​ជម្ងឺ​ដូច​មាន់​ទា​ទេ។​​
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITcambo
Previous
Next Post »
Post a Comment
Thanks for your comment