ការចិញ្ចឹមសត្វ-ការសង់​ទ្រង់​មាន់


ក​- ការសាងសង់​ទ្រុង (Housing)
​​គេ​ ចាត់ទុកជា​រឿង​ចាំបាច់​សំរាប់​ការពារ​មាន់ ពី​ពួក​សត្វ​ចង្រៃ​, ភ្លៀង​, ខ្យល់​, និង​សីតុណ្ហភាព​មិន​ប្រក្រតី ។ ថ្វី​ត្បិត​តែ​មាន់ព្រៃ យក​មែក ​ឬ​ ឈើ​សម្រាប់​ធ្វើ​ជា​បង្គង​ទុំ​ដេកនៅពេល​យប់​ក៏​ដោយ ក៏​អត្រា​នៃ​ការងាប់​នៅតែ​ខ្ពស់​ជានិច្ច​ដែរ ។ នៅពេល​យប់​មាន់​ជាច្រើន​ត្រូវ​បំផ្លាញ​ដោយ​ឆ្កែ ឆ្មា កណ្តុរ ទី​ទុយ ខ្លែង​ស្រាក់ និង​ពពួកសត្វ​រាត្រី​ចរ និង​សត្វ​ចង្រៃ​ផ្សេងៗ​ទៀត​ជាច្រើន សូម្បី​មាន់​ធំ​ក៏​ទទួលរង​ផងដែរ ។ ការធ្វើ​ទ្រុង​សម្រាប់​ការពារ ​គឺជា​ការដែល​ត្រូវ​យកចិត្តទុកដាក់ ។ បើសិនជា​គេ​សង់​ទ្រុង និង​មាន​ការរៀបចំ​បាន​ត្រឹមត្រូវ​ល្អ​នោះ វា​អាច​ការពារ​ទប់ទល់​នឹង​ការ​រាតត្បាតនៃ​ជំងឺ​ និង​ពួក​ប៉ារ៉ាស៊ីត​ផ្សេងៗ​ផងដែរ ។ ទ្រុង​ដែល​មាំទាំ​ត្រូវគេ​តាំង​សង់​អំពី​ឈើ, ថ្ម​, ស៊ីម៉ង់ត៏​, ឥដ្ឋ​ឆៅ​, ឥដ្ឋ​ឆ្អិន​, ឫស្សី​, ស័ង្កសី​, រឺ ហ្វី​ប្រូ​ស៊ីម៉ង់ត៏ ។​
​គេ​ត្រូវតែ​គិត​ទុកជា​មុន​នូវ​អ្វី ដែល​ជា​តំរូវការ​ចាំ​បាច់​មួយចំនួន សម្រាប់​បំរើ​ការសាងសង់​ទ្រុង ។​
​១- ទីកន្លែង (Location)
​ទ្រង់​ត្រូវមាន​លក្ខណៈ​សមស្រប​មួយចំនួន​ដូច​តទៅ :
ក​- ទ្រុង​ត្រូវ​សង់​បែរមុខ​ចេញពី​ទិស​របស់​ខ្យល់ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ខ្យល់អាច​ចេញចូល​បាន ។
​ខ​- ការពារ​កុំ​ឲ្យ​ត្រូវ​កំដៅ​ព្រះអាទិត្យ​ខ្លាំងពេក ។
​គ​- កំរាល​ត្រូវ​ធ្វើ​ឲ្យ​ទឹកអាច​ហូរ​បាន ដើម្បី​ការពារ​កុំឲ្យ​សើម ។ បើ​អាចធ្វើ​បាន​នៅ​តំបន់​អាកាសធាតុ​ក្តៅ ត្រូវធ្វើ​ជំរក​ និង​ដំបូល​បាំង​ពីលើ​ឲ្យបាន​ល្អ ។ នៅ​អឌ្ឍគោល​ខាងជើង​បង្អួច ត្រូវ​បែរ​ទៅ​ទិស​ខាងត្បូង ហើយ​បើកចំហរ​ឲ្យមាន​ពន្លឺ​ចេញចូល​គ្រប់​គ្រាន់ ។ បើ​សង់​ទ្រុង​ក្នុង​ជ្រលង​ជ្រៅ​នោះ មិន​អាច​ទទួល​នូវ​ចរន្ត​ខ្យល់​ចេញចូល​បាន​គ្រប់គ្រាន់​ទេ ។ ក្លិន​អាក្រក់​ ឬ​សត្វ​រុយ​ដែល​មាន​នៅ​កន្លែង​ចិញ្ចឹម​នោះ បាន​បង្ខំ​ឲ្យ​អង្គភាព​ចិញ្ចឹម​មាន់​មួយចំនួន ធ្វើការ​ផ្លាស់ប្តូរ​ចេញពី​ជាយក្រុង ដែល​គេ​កំពុងតែ​អភិវឌ្ឍន៍ ។​
​​២- ការត្រួតពិនិត្យ​សីតុណ្ហភាព (Temperature control)
​ ​សីតុណ្ហភាព​ក្តៅ​ពេក ឬ​ត្រជាក់​ពេក បង្កើត​ឲ្យមាន​ភាព​តានតឹង​ក្នុង​ទ្រុង​ចិញ្ចឹមសត្វ ។ នៅក្នុង​អាកាសធាតុ​ក្តៅ ទឹក​ផឹក​ក្តៅ​ពេក​អាច​ឲ្យមាន​គ្រោះថ្នាក់​ផង​ដែរ ។ ទឹក​ត្រជាក់​ខ្លាំងពេក​បង្កើត​បញ្ហា​ពិសេស​ក្នុងរ​ដូវ​ត្រជាក់ ។ ការសាងសង់​ទ្រង់​ទៅតាម​លក្ខណ:​បច្ចេកទេស គឺ​អាស្រ័យ​ទៅលើ​លក្ខខណ្ឌ​ក្នុង​ស្រុក ដែល​អ្នក​ជំនាញ​នៅ​កន្លែង​នោះ​អាច​មាន​សមត្ថភាព​ធ្វើ ។​
​​៣- ការធ្វើ​ឲ្យ​ខ្យល់​ចេញចូល (Ventilation)
​ ​ចលនា​ខ្យល់​ចេញ​-ចូល​ នៅក្នុង​ទ្រុងជា​រឿង​ចាំបាច់ ក្នុង​ការការពារ​កុំឲ្យ​ថប់​ខ្យល់​សម្រាប់ស​ត្វ​ដកដង្ហើ​ម ។ មាន់​ត្រូវការ​ខ្យល់​សុទ្ធ​ក្នុង​មួយ​ឯ​កតា នៃ​ទំងន់​ដងខ្លួន​ច្រើនជាង​ប្រភេទ​សត្វ​ដទៃៗ​ទៀត ។ នៅ​រដូវក្តៅ​គេ​ត្រូវការ​បង្អួច និង​កន្លែង​ចំហរ​ធំៗ ។ ទ្រុងចិញ្ចឹម​មាន់​មិន​ត្រូវ​សង់​ឡើង​ដោយ​មាន​ព្រៃ​គុម្ពោធ ឬ​អគារ​ដទៃ​ទៀត​នៅ​បាំង​ខ្យល់​ចេញចូល​ឡើយ ។ ចំពោះ​ទ្រុងចិញ្ចឹម​ជា​របៀប​ពាណិជ្ជកម្ម​ធំៗ ត្រូវ​ធ្វើឲ្យ​ខ្យល់​ចេញចូល​ល្អ​ ឬ​ដាក់​កង្ហារ ។​
​៤- ការដាក់​ទ្រនាប់​កំដៅ (Insulation)
​ ​ដើម្បី​ធ្វើឲ្យ​មាន​សុខភាព​ល្អ​ គេ​ត្រូវ​ដាក់​ទ្រនាប់​កំដៅ នៅ​ក្រោម​ដំបូល​និង​ជញ្ជាំង ដើម្បី​ការពារ​ទាំង​អាកាសធាតុ​ក្តៅ​ និង​ត្រជាក់ ។ យើង​សូម​ជូន​ដំបូន្មាន​ស្តីអំពី​សំភារ​: ​និង​វិស្វកម្ម អ្នក​គប្បី​រក​សំភារ​:​ក្នុង​ស្រុក​ឲ្យបាន​គ្រប់គ្រាន់​សិន មុន​ពេល​សង់​ទ្រុងចិញ្ចឹមសត្វ​ធំៗ ។​
​​៥- ការត្រួតពិនិត្យ​សំណើម (Moisture control)
​ ​មាន់​ត្រូវការ​ទឹក​ក្នុង​បរិមាណ​ជាច្រើន ចំពោះ​មាន់​យក​ពង​ វា​ត្រូវការ​ទឹក​ដល់​ជាង​មួយ​លីត្រ​ក្នុង​មួយថ្ងៃ ក្នុងករណី​អាកាសធាតុ​ក្តៅ ។ សំណើម​ឡើង​ខ្ពស់​ក្នុង​រដូវភ្លៀង អាច​បណ្តាលឲ្យ​មាន​ដំណក់ទឹ​ក​ឡើង​ច្រើន ជា​ហេតុ​ធ្វើឲ្យ​ស​ត្វមាន​បញ្ហា​ជំងឺ​កើតឡើង ។ ចង្អូរ​សម្រាប់​បង្ហូរទឹក​នៅលើ​កំរាល​ទ្រង់ អាច​កាត់បន្ថយ​នូវ​សំណើម​បានល្អ ។ ដើម្បី​ការពារ​ធាតុ​សំណើម​នេះ អ្នក​ចិញ្ចឹម​ខ្លះ​បាន​ជ្រើស​រើស​កម្មវិធី​ចាត់ចែង ដោយ​ប្រើប្រាស់​កំរាល​ធ្វើ​អំពី​បន្ទះ​ឈើ​តូចៗ ឬ​លួស ។
​​៦- ទីធ្លា​ចិញ្ចឹម (Space)
​ ​កាលណា​ដាក់​មាន់​ណែន​ពេក បណ្តាលឲ្យ​មាន​ភាព​ស្អុះស្អាប់​ហើយ​មិន​ផ្តល់​ផល​ល្អ​ផង ។ តំរូវការ​ទ្រុង​ជា​អប្ប​បរិ​មា សម្រាប់​អាកាសធាតុ​សមរម្យ ( មិន​ក្តៅ​ពេក​មិន​ត្រជាក់​ពេក ) ហើយ​មាន​ខ្យល់​ចូល​គ្រប់គ្រាន់​, ទ្រុង​ត្រូវ​សង់​ទៅតាម​អាយុ​របស់​សត្វ ដូច​ជា​សត្វ​អាយុ​៦​អាទិត្យ ត្រូវដាក់​១៥​ក្បាល ក្នុង​មួយ​ម៉ែត្រក្រឡា សត្វ​អាយុ ១៦​អាទិត្យ ត្រូវដាក់​៥​ក្បាល​ក្នុង​មួយ​ម៉ែត្រក្រឡា ហើយ​អាយុ​លើសពីនេះ​ត្រូវ​ដាក់ ៣ ​ទៅ​៤​ក្បាល​ ក្នុង​មួយ​ម៉ែត្រក្រឡា ។ គេ​ត្រូវ​បង្កើន​ទីធ្លា​កំរាល​ឲ្យ​ធំ​បន្តិច ក្នុងករណី​ដែល​សីតុណ្ហភាព​ខ្ពស់ សំណើម​លើសលប់ កំរាល​សើម ។ បើ​ដាក់​ទ្រុងវិញ ទ្រុងទំហំ​មួយ​ម៉ែត្រក្រឡា​ត្រូវដាក់​មាន់ព​ង​បាន​ពី ១០ ​ទៅ​២០​ក្បាល ។ ពូជ​មាន់​ពណ៌​ស និង​មាន់​ពណ៌​ក្រហម​ត្នោត ត្រូវការ​កំរាល​ទីធ្លា​ធំ​ជាង ដោយ​គណនា​ទៅតាម​ទំហំ​របស់​វា ។​
​​៧- ការធ្វើ​គ្រោងទុ្រង (Framing)
​ ​គេ​ត្រូវធ្វើ​ទៅតាម​សំភារ​:​ដែល​មាន​នៅក្នុង​ស្រុក ហើយ​សង់​ទៅតាម​វិធី​ដែល​គេ​កំណត់​អាស្រ័យ ទៅលើ​ប្រភេទ​គ្រោង ។ សរសរ​ខាងក្នុង​គេ​ដាក់​ដើម្បី​ការពារ​ដំបូល ទប់ទល់​នឹង​ខ្យល់​បក់​ខ្លាំង ។ ទ្វារ ​នឹង​បង្អួច​ត្រូវ​ឲ្យ​រឹងមាំ ហើយ​បើសិនជា​គេ​ប្រើ​ក្បឿង ឬ​ឥដ្ឋ​សម្រាប់​ប្រក់​ជា​ដំបូល ។​
​​៨- ដំបូល (Roof)
​​ដំបូល​សម្រាប់​ការពារ​ទឹកភ្លៀង​, គេ​ប្រើប្រាស់​ស្លឹក ហ្វី​ប្រូ​សី​ម៉ង់ត៏ ក្បឿង បន្ទះ​ឈើ​ផ្សេងៗ ។ នៅ​រដូវក្តៅ​គេ​ត្រូវធ្វើ​សំ​យ៉ាប​ទ្រង់​ប្រវែង​មួយ​ម៉ែត្រ នៅ​ជំ​ហៀ​ង​ខាងត្បូង ដើម្បី​ការពា​រការ​ជះ​កំដៅ​ខ្លាំងពេក ប៉ុនែ្ត​ត្រូវធ្វើ​យ៉ាងណាឲ្យមាន​ពន្លឺព្រះអាទិត្យ​ចេញចូល​គ្រប់គ្រាន់​នៅ​ រដូវរងា​រ ។ សំ​យ៉ាប​ទ្រង់​នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​ល្អ​ដល់​ការ​ចិញ្ចឹមសត្វ ។​
​​៩- កំរាល (Floor)
​ ​ថ្វី​ត្បិត​តែ​កំរាល​ស៊ីម៉ង់ត៏ ត្រូវ​គេ​បង្កប់​លួស​សំណាញ់ ការពារ​សត្វ​កណ្តុរ​មិនឲ្យ​ចូលក៏​ដោយ ក៏​ទ្រុង​ចិញ្ចឹម​ជាច្រើន​នៅតែ​មាន​ធូលី​ដី​ដែរ ឬ​ការធ្វើ​កំរាល​អំពី​ឥដ្ឋ​យ៉ាង​ធន់​ល្អ អាស្រ័យ​ទៅលើ​ការចំណាយ គេ​ត្រូវធ្វើ​ចង្អូរ​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ។ ប្រភេទ​នៃ​ក​ម្រាល​នេះ ប្រែប្រួល​ទៅតាម​ប្រព័ន្ធ​ផ្សេងៗ​គ្នា រួម​មាន​កំរាល​ផ្ទៃដី និង​កំរាល​ផុតពី​ដី ដែល​ធ្វើ​អំពី​បន្ទះ​ឈើ ​ឬ​ដែល​ស​រសៃ​តូចៗ ។ គេ​ត្រូវ​គិតគូ​ផងដែរ​លើ​ប្រព័ន្ធ​សំអាតលា​មក​សត្វ ។​
​​១០- ការពារ​ពីបក្សី ​និង​សត្វ​ផ្សេងៗ (Animal and bird protection)
​​ជា​ការ​ល្អ​គេ​គួរ​គប្បី​មាន​គម្រោង​ការពារ នៅពេល​យប់​ទប់ទល់​នឹង​សត្វ​ដូចជា ឆ្កែ​, ឆ្មា​, កណ្តុរ​, សំពោ​ច​, ទី​ទុយ​, និង​ការពារ​នៅ​ពេល​ថ្ងៃ ប្រឆាំង​នឹង​សត្វព្រៃ​ដូចជា ខ្លែង​, ស្ទាំង ។ ជា​ញឹកញាប់​គេ​ច្រើន​ប្រើប្រាស់​លួស​សំណាញ់ ថ្វី​ត្បិត​តែ​ការស្វែងរក​ចំណី នៅ​វាលស្មៅ​អាច​មាន​ទំនុកចិត្ត​នៅ​ពេល​ថ្ងៃ​ក៏ដោយ ក៏​នៅ​ពេលយប់​គេ​ត្រូវតែ​ការពារ​សន្តិសុខឲ្យបាន​ល្អ​ដែរ ។
ប្លង់​ទ្រង់មាន់​សម្រាប់​ប្រទេស​កម្ពុជា ​
ប្លង់​សម្រាប់ ​ទ្រុងមាន់​ដែលមាន​ទ្រង់ទ្រាយ​តូច ទ្រង់​នេះ​អា​ចត្រូវបានគេប្រើប្រាស់​សម្រាប់​ការក្រុង​កូនមាន់ និង​ការ​ចិញ្ចឹម​មាន់​សាច់ ឬ​សម្រាប់​មាន់​យក​ពង ។
layerទ្រុង​នេះ​មាន​គ្រោង​ជា​ឫស្សី​, ដំបូល​ស្លឹក មាន​កំរាលអង្កាម​កំរាស់​ពី​៥-១០​ ស.ម ។ ទ្រុង​នេះ​ត្រូវបាន​បែងចែក​ជា​៤​បន្ទប់
layer
ប្រភព៖itcambo.com
Previous
Next Post »
Post a Comment
Thanks for your comment