ការដាំដុះ- ដំណាំខ្ទឹម​បារាំង​ប្រមូល​ផល​


នៅ​លេខ​នេះ ខ្ញុំ​សូម​លើកយក​បទពិសោធន៍​ពី​ការប្រមូល​ផល និង​រក្សា​ទុក​មើម​ខ្ទឹមបារាំង​ឲ្យបាន​យូរ​របស់​លោក​ពូ គ្ហ​ន ជា​កសិករ​​វៀតណាម រស់នៅ​សង្កាត់​លេខ ៤ ក្រុង​ដា​ឡាត់ ប្រទេស​វៀតណាម មក​បង្ហាញ​ជូន​ដើម្បី​ទុក​ជា​គំនិត​សំរាប់​កសិករ​យើង​ដែល​ប្រកប​របរ​ដាំ​​ ខ្ទឹម​បារាំង ដូចខាងក្រោម​:
១) បច្ចេកទេស​នៃ​ការប្រមូល​ផល​
ធម្មតា ខ្ទឹមបារាំង​គេ​ប្រមូល​ផល​នៅពេល​ដែល​វា​មាន​អាយុ​ពី ៣ ទៅ ៤ ខែ ក្រោយ​ពី​ដាំ​ហើយ នៅពេលនោះ​គេ​សង្កេតឃើញថា​​ដើម (​ស្លឹក​) របស់​វា​ត្រង់​កន្លែង​ក្បែរ​មើម​ទន់​បាក់ក ទើប​គេ​ចាប់​ប្រមូល​ផល ។ តែបើ​ស្លឹក​របស់​វា (​ដើម​) នៅ​ត្រង់​យើង​មិន​អាច​ប្រមូល​ផល​​បានទេ ព្រោះ​ខណៈ​ពេល​នេះ​ខ្ទឹមបារាំង​នៅមាន​ជាតិ​ទឹក​ច្រើន យើង​មិន​អាច​រក្សា​ទុក​បាន​យូរ​ទេ ។
២) ការសំអាត​ក្រោយពេល​ប្រមូល​ផល​
ក្រោយពេល​ប្រមូល​ផល​ហើយ មិន​ត្រូវ​យក​មើម​ទៅ​លាង​ទឹក​ទេ ត្រូវ​ទុក​ទាំង​ជាប់​ដី​តិចៗ ហើយ​កាត់​ឫស​ចេញ​ខ្លះ លៃ​យ៉ាងណា​​កុំ​ឲ្យ​កាត់ទៅដ​ល់គ​ល់​ឫស ។ បើ​យើង​កាត់​ដល់​គល់​ឫស ការ​រក្សាទុក​ក៏​មិន​បាន​យូរ​ដែរ វា​ឆាប់​រលួយ​មើ​ម ។
៣) ការជ្រើសរើស​មើម​
ក្រោយពេល​សំអាត គាត់​ជ្រើសរើស​មើ​មណា​ដែល​ល្អ​ទុក​ម្តុំ ចំពោះ​មើ​មណា​ដែល​កាត់​ហើយ​មាន​ជាប់​ដើម (​បណ្តូល​ស្លឹក​) ដែល​​មាន​ពណ៌​លឿង ឬ​មើ​មណា​ដែល​ចង់​រលួយ ជា​ពិសេស​យើង​សង្កេតឃើញ​ថា​មិន​សូវ​ល្អ​ត្រូវ​ជ្រើសរើស​ដាក់​ម្តុំ ដើម្បី​បញ្ចេញ​លក់​ឲ្យទាន់ពេល​​វេលា ។ ព្រោះ​បើសិនជា​យើង​មិន​បាន​ជ្រើសរើស ហើយ​រក្សា​ទុក​វា​លាយ​គ្នា នាំ​ឲ្យ​ខូច​គុណភាព​ដល់​មើម​ដែល​ល្អ​ទៀត ។​
៤) ដារ​សង់រោង​សំរាប់​ស្តុក​ទុក​មើ​ម​
ចំពោះ​ការ​ស្តុក​ទុក គាត់​បាន​សង់​រោង​មួយ​ប្រក់​ដោយ​ស្លឹក និង​មាន​ជញ្ជាំង​ស្លឹក ហើយ​ចំហ​ទ្វារ​សងខាង​ដើម្បី​ឲ្យមាន​ខ្យល់​ចេញ​​ចូល ។ នៅក្នុង​រោង​មាន​ធ្វើ​ធ្នើរ ៣ ជាន់ ធ្នើរ​ធ្វើ​ពី​រនាបឫស្សី ។ ចន្លោះ​ពី​ធ្នើរ​មួយ​ទៅ​មួយ​ប្រវែង​ពី ៧ តឹក ទៅ ១ ម៉ែត្រ ដើម្បី​ឲ្យ​ស្រឡះ និង​​មាន​ខ្យល់​ចេញចូល​ល្អ។
៥) ការថែទាំ​នៅពេល​ស្តុក​ទុក​
នៅពេល​ស្តុក​មើម​ខ្ទឹមបារាំង​ទុក ត្រូវដាក់​មើម​ពង្រាយ​ជៀសវាង​ដាក់​មើ​មគរ​លើ​គ្នា ហើយ​ឧស្សាហ៍​ទៅ​ពិនិត្យមើល ប្រសិនបើ​​មាន​ឃើញ​មើម​ណា​រលួយ​ត្រូវ​ដក​វា​ចេញ ព្រោះថា​បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ​នាំ​ឲ្យ​មើម​រលួយ​ទាំងអស់ ។ ការចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​ស្តុក​​រយៈពេល ៣ ថ្ងៃ​ម្តង ។​
តាម​បទពិសោធន៍​របស់​លោក​ពូ គ្ហ​ន បានឲ្យដឹងថា នៅពេល​ដែល​គាត់​មិនទាន់​បាន​ទទួល​ការអប់រំ​បច្ចេកទេស​គាត់​រក្សាទុក​តាម​​ ទំលាប់ បាត់បង់​ទិន្នផល​អស់ ៣០ ភាគរយ ។ ប៉ុន្តែ​ក្រោយពី​បាន​ទទួល​ការអប់រំ​មក ទិន្នផល​បាត់បង់​តែ ១៥ ភាគរយ ប៉ុណ្ណោះ ក្នុង​រយៈពេល ៣ទៅ៤ខែ​ដូច​គ្នា។ ការរក្សា​ទុក​យូរ​នេះ គឺ​ដើម្បី​ឲ្យ​តំលៃ​ខ្ទឹម​បារាំង​ឡើង​ខ្ពស់​បន្តិច ព្រោះ​បើ​យើង​ប្រមូល​ផល​ភ្លាម​លក់​ភ្លាម​នាំ​ឲ្យ​តំលៃ​ខ្ទឹម​​បាន​ថោក ព្រោះ​ជា​រដូវ​ប្រមូល​ផល ខ្ទឹម​ត្រូវ​ចា​ល់ ។
សរុបមក បច្ចេកទេស​នៃ​ការប្រមូល​ផល និង រក្សាទុក​ដាក់​ក្រោយពេល​ប្រមូល​ផល​សំខាន់ៗ មាន :
  • ប្រមូល​ផល​នៅពេល​ដែល​ខ្ទឹម​មាន​អាយុ​ពី ៣ ទៅ ៤ ខែ និង​ពេល​ដែល​យើង​សង្កេតឃើញថា​ស្លឹក​របស់​វា​បាក់​នៅ​ត្រង់​កន្លែង​​ក្បែរ​គល់ ។​
  • ត្រូវ​សំអាត​ខ្ទឹម​ក្រោយពេល​ប្រមូល​ផល ដោយ​កាត់​ឫស​ចេញ​ខ្លះ តែ​កុំ​កាត់​ឲ្យ​ដោយ​គល់​ឫស និង​កុំ​លាង​ទឹក​នាំ​ឲ្យ​ការ​រក្សាទុក​​មិន​បាន​យូរ ។​
  • ក្រោយ​ពី​កាត់​សំអាត​ឫស​ហើយ ត្រូវ​ជ្រើសរើស​មើម​ដែល​ល្អ​ទុក​មួយ​ផ្នែក និង​មើម​ដែល​យើង​សង្កេតឃើញ​ថា​មិន​ល្អ ដូចជា​​បណ្តូល​ដើម​មាន​ពណ៌​លឿង មើម​ចង់​រលួយ​ទុក​មួយ​ផ្នែក ដើម្បី​បញ្ចេញ​លក់​ឲ្យបាន​ឆាប់រហ័ស ។
  • ចំពោះ​មើម​ល្អៗ ត្រូវ​រក្សាទុក​នៅ​លើ​ធ្នើរ​ប្រក់​ដំបូល និង​មាន​ខ្យល់​ចេញចូល ។
  • ក្នុងការ​ស្តុក​ទុក ត្រូវ​ពង្រាយ​មើ​ម មិន​ត្រូវ​ដាក់​មើ​មគរ​លើ​គ្នា​ទេ នាំ​ឲ្យ​ហប់​ខ្យល់​ឆាប់​រលួយ ។
  • ពេល​ស្តុក​មើម​ទុក ត្រូវ​ឧស្សាហ៍​វែក​ត្រួតពិនិត្យ​មើល​មើម​ណា​រលួយ​ឆាប់​ដកចេញ ដើម្បី​កុំ​ឲ្យ​រាលដាល​ដល់​មើម​ដទៃទៀត ( ការចុះ​ត្រួតពិនិត្យ ២ ទៅ ៣ ថ្ងៃ​ម្តង ) ។
ដូច្នេះ បើ​បងប្អូន​កសិករ​ដែល​មាន​បំណង ចង់​រក្សា​ទុក​ខ្ទឹមបារាំង​ឲ្យបាន​យូរ សូម​សាកល្បង​នូវ​បច្ចេកទេស​ដូចខាងលើ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) 
ប្រភព៖itcambo.com
Previous
Next Post »
Post a Comment
Thanks for your comment