ការដាំដុះ- ដំណាំដាំ​ខ្ទឹម​ស​


លោកពូ តិច គាង អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អ៊ុង​ប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។ គាត់​មាន​បទពិសោធន៍​ដាំ​ខ្ទឹម​សបាន​ផល​ល្អ ទិន្នផល​ខ្ពស់ ។ បទពិសោធន៍​នេះ គាត់​ចេះ​តៗ​គ្នា ពី​កសិករ​ដែល​ធ្វើការ​ដាំ​ដុះ​នៅ​ក្នុង​តំបន់​របស់​គាត់ ។ នៅលើ​ផ្ទៃដី​ទំហំ ៧ អារ គាត់​ទទួលបាន​ទិន្នផល ៥៦០ គីឡូក្រាម ហើយ​លក់​បាន​ក្នុង​តំលៃ ២៥០០ រៀល ក្នុង ១ គីឡូក្រាម បើ​ទូទាត់​លើ​ការចំណាយ​គាត់​ទទួលបាន​ប្រាក់ចំណេញ ៥៩២ ០០០ រៀល ក្នុង​រយៈពេល ៤៥ ថ្ងៃ ឬប្រហែល ១៣ ០០០ រៀល ក្នុង ១ ថ្ងៃ ។
១.​ការត្រៀម​ពូជ​ដាំ​
​​ពូជ​ខ្ទឹម​ ដែល​ដាំ​បានមក​ពី​ការទិញ​នៅ​ទី​រួម​ខេត្តបាត់ដំបង ។ នៅលើ​ផ្ទៃដី​ទំហំ ៧ អារ គាត់​ដាំ​ពូជ​អស់​ចំនួន ១៧​គីឡូក្រាម ។ មុន​ដាំ គាត់​បាន​យក​ខ្ទឹម​ទៅ​ហាលថ្ងៃ​រយៈពេល ១ ខែ ដើម្បី​ឲ្យ​ស្ងួត​ល្អ បន្ទាប់មក​ទើប​យក​ទៅ​ដាំ ។​
២.​ការរៀបចំ​ដី​ដាំ​និង​ការដាំ​
​ក្នុងការ​ ធ្វើ​ដី លោកពូ​មានបទពិសោធន៍​ថា​ត្រូវធ្វើ​យ៉ាងណា​ភ្ជួរ​រាស់ដី​ច្រើនសា និង​ហាល​ឲ្យ​ឆ្អិន​ល្អ ទើប​ទទួលបាន​ផល​ខ្ពស់ ។ បន្ទាប់មក គាត់​កាប់​លើក​ជា​រង​ដែល​មាន​ទទឹង ១ ម៉ែត្រ បណ្តោយ​ទៅតាម​ស្ថានភាព​ដី និង​កំពស់ ២,៥ តឹក ។ នៅលើ​រង​និមួយៗ គាត់​បាន​ដាក់​ជីលា​មក​សត្វ​ពុកផុយ​ទ្រាប់​បាត ។ គាត់​បាន​យក​មើម​ខ្ទឹម​កប់​ដាំ​ក្នុង​ជំរៅ​រាក់ រួច​លប់​ដី​ពីលើ និង​ដាំ​ដោយ​ទុក​ចន្លោះ​គុម្ព ២ តឹក ពី​ដើម​មួយ​ទៅ​មួយ
៣.​ការថែទាំ​
​ក្រោយ​ពី​ដាំ ​ហើយ គាត់​ស្រោច​ទឹក​ឲ្យ​ជោគ នៅពេល​ខ្ទឹម​ដុះ គាត់​កាត់​ចំបើង​ខ្លី​គ្រប​នៅលើ​រង​តាម​ចន្លោះ​គុម្ព ។ គាត់​ថែទាំ​ស្រោច​ទឹក ១ ថ្ងៃ ២ ដង (ព្រឹក​-​ល្ងាច) ។ ក្រៅ​ពី​ការ​ស្រោច​ទឹក គាត់​បាន​ជ្រុំដី​ដក​ស្មៅ ដើម្បី​ឲ្យ​ដី​ធូរ ។ ក្នុង​ការដាំ​ខ្ទឹម​នេះ គាត់​ពុំ​បាន​ជួបប្រទះ​សត្វល្អិត​បំផ្លាញ​ទេ ព្រោះ​ខ្ទឹម​ដំណាំ​មាន​ក្លិន​ក្រពុល ដែល​អាច​ធ្វើ​សត្វល្អិត​មិន​ហ៊ាន​មក​ជិត ។ ចំពោះ​ដី គាត់​ដាក់​តែ​មួយ​ដង​ប៉ុណ្ណោះ ប៉ុ​ន្តែ​ដាក់​ច្រើន​នៅពេល​ទ្រាប់​បាត ។​
៤.​ការប្រមូល​ផល​
​​ក្រោយ​ពី​ ដាំ​បាន​រយៈពេល ៤៥ ថ្ងៃ គាត់​ចាប់ផ្តើម​ដក​ប្រមូល​ផល ។ នៅលើ​ផ្ទៃដី ៧ អារ គាត់​ប្រមូល​ផល​បាន ៥៦០ គីឡូក្រាម ។ ទូទាត់​លើ​ការចំណាយ គាត់​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ ៥៩២ ០០០ រៀល ។
សរុបមក បច្ចេកទេស​សំខាន់ៗ​ក្នុង​ការដាំ​ខ្ទឹម​មាន​:
  • ​រៀបចំ​ដី​ដាំ​ដោយ​ភ្ជួរ​រាស់ដី​ឲ្យបាន​ច្រើន​សា និង​ហាល​ឲ្យ​ស្ងួត​ល្អ
  • ​ប្រើ​ជីលា​មក​សត្វ​ពុកផុយ​ទ្រាប់​បាត​រង​ឲ្យបាន​ច្រើន​
  • ​កប់​មើម​ខ្ទឹម​ដាំ​ក្នុង​ជំរៅ​រាក់ ដើម្បីឲ្យព​ន្ល​កស្លឹក​ដុះ​ចេញល្អ​
  • ​ដាំ​ចន្លោះ​គុម្ព​សមស្រប​ពី​គុម្ព​មួយ​ទៅ​មួយ ២ តឹក ដើម្បី​ឲ្យ​ខ្ទឹម​ទទួល​ពន្លឺ​បាន​គ្រប់គ្រាន់​
  • ​ថែទាំ​ស្រោច​ទឹក ដក​ស្មៅ និង​ក្រាល​កំទេច​ចំបើង​គ្របពីលើ​ការពារ​ការ​ហួត​សំណើម ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

ប្រភព៖itcambo.com
Previous
Next Post »
Post a Comment
Thanks for your comment