ការចិញ្ចឹមជ្រូក តាមបច្ចេកទេសបែបវិទ្យាសាស្ត្រធម្មជាតិ
- ១- ការចិញ្ចឹមមេជ្រូក Click to collapse
- ១- ការចិញ្ចឹមមេជ្រូក Click to collapse
ត្រូវយកចិត្តទុកដាក់ដល់កត្តា ៣ជាអត្ថិភាពគឺ :
- កត្តាទី ១គឺពូជ : ពូជលូតលាស់លឿន ធន់ជំងឺ ផលិតផលកូន និងសាច់ខ្ពស់មិនជាន់ឈាមគ្នា។
- កត្តាទី ២គឺចំណី : ចំណីមានគុណភាពខ្ពស់ ថាមពល និងជីវជាតិគ្រប់គ្រាន់ ស៊ីអាហារតិច ធំលឿន។
- កត្តាទី ៣គឺបរិស្ថាន : កន្លែងធ្វើទ្រុងសមស្របល្អ ការថែទាំល្អ គ្មានជំងឺ។
- ២- ការជ្រើសរើសពូជ Click to collapse
ត្រូវជ្រើសរើសពូជណាដែលកូនច្រើនសំបូរទឹកដោះ ឆ្អឹងសមរម្យល្មម និងទំងន់ដងខ្លួន ដោះគត់គូរ មានសំបុកពោះជាជ្រូកមេ ជាពិសេសតំណរពូជចេញពីមេបាដែលប្រើ EX-M បានមួយជំនាន់យ៉ាងតិច ។ ជាជ្រូកដែលបង្កាត់មិនជាន់ឈាមគ្នា ។
- ៣- ការបង្កាត់ Click to collapse
- ៣- ការបង្កាត់ Click to collapse
ការបង្កាត់មានពីរយ៉ាងគឺ :
- ការបង្កាត់ដោយធម្មជាតិ
- ការបង្កាត់ដោយសិប្បនិម្មិត
ត្រូវតាមដាន មេជ្រូករកឈ្មោលដូចជា : ប្រដាប់ភេទប្រែប្រួល ជ្រូកឆ្លេឆ្លានៅមិនស្ងៀម ខាំ ភើចរបស់ផ្សេងៗ មិនស៊ីចំណី ដេកថ្ងូរ ឡើងពាក់ជ្រូកផ្សេងៗទៀត និងមានទឹករំអិលធ្លាក់តាមប្រដាប់ភេទ ។
យកដៃសង្កត់នៅចង្កេះជ្រូក បើមេជ្រូកនៅស្ងៀមលើកត្រចៀកទាំងពីរ ក្រោយមក ១២ម៉ោង យើងអាចបង្កាត់បាន ។
យកដៃសង្កត់នៅចង្កេះជ្រូក បើមេជ្រូកនៅស្ងៀមលើកត្រចៀកទាំងពីរ ក្រោយមក ១២ម៉ោង យើងអាចបង្កាត់បាន ។
ត្រូវ ដឹកមេជ្រូកមកនៅលើដី ឬខ្សាច់ ឬក្រាលបាវក្រចៅនៅកន្លែងដែលជ្រូកដេក បើកន្លែងនោះមានក្រាលស៊ីម៉ងតិ៍ ត្រូវយកបាវក្រចៅមកទ្រាប់លើខ្នងមេ ដើម្បីអោយបាឡើងបង្កាត់ ។
គប្បីបង្កាត់នៅពេលព្រឹក ឬពេលល្ងាច ។
គប្បីបង្កាត់នៅពេលព្រឹក ឬពេលល្ងាច ។
ត្រូវ បង្កាត់ ២ដង (ព្រឹក-ល្ងាច) បើអាចចូលបង្កាត់បា ២ផ្សេងគ្នា ក្រោយបង្កាត់យកមេជ្រូកទុកកន្លែងផ្សេងគ្នាស្ងប់ស្ងាត់ដើម្បី តាមដាន ។
បន្ទាប់មកពី ១៩ ទៅ ២០ថ្ងៃក្រោយ បើជ្រូកមិនរកឈ្មោលទេទុកដូចជាបានការ ។
- ៤- ការថែទាំមេផើម Click to collapse
- ៤- ការថែទាំមេផើម Click to collapse
ការចិញ្ចឹមតាមបច្ចេកទេសវិទ្យាសាស្ត្រធម្មជាតិយើងត្រូវអនុវត្តន៍នូវករណីកិច្ចសំខាន់ ៣យ៉ាងដូចខាងក្រោម :
ដើម្បីអោយជ្រូកមានសុខភាពល្អជារៀងរាល់ថ្ងៃយើងត្រូវផ្តល់ EX-M តាមរយៈលាយទឹកអោយផឹកផង និងលាយជាមួយចំណីអោយស៊ីផងដែរ ។
កំរិតប្រើ :
- យកមេ EX-M ១លីត្រ លាយទឹក ១០០០០លីត្រ សំរាប់ជ្រូក តូច និងធំផឹកជារៀងរាល់ថ្ងៃ (ទឹកស្អាត ១០លីត្រ លាយមេ អ៊ី អ៊ិក្ស អិម ១សេសេ) ។ ទឹកដែលលាយផឹកនេះមិនត្រូវទុកលើស ២៤ម៉ោងទេ។ បើផឹកនៅសល់ត្រូវយកចាក់លាងសំអាតទ្រុង ហើយបន្តលាយសារជាថ្មីអោយជ្រូកផឹកទៀតរហូតដល់ជ្រូកបានលក់ ។
- យកមេ EX-M ១លីត្រ លាយជាមួយចំណីផ្សេងៗចំនួន ១០០ទៅ ២០០គីឡូក្រាមអោយជ្រូកស៊ីរៀងរាល់ពេលជាប្រចាំ ។
- ឬយកមេ EX-M ៣សេសេ បូកទឹក ៣លីត្រ លាយចំណី ១០គីឡូក្រាម ដាក់អោយជ្រូកស៊ីសំរាប់មួយពេលៗចំពោះចំណីស្ងួត ។
- យក EX-M បណ្តេញ ៣សេសេ បូកមេ EX-M ៣សេសេ បូកកាកស្ករ ៣សេសេ និងទឹកស្អាត ៣លីត្រ មកបាញ់លាងទ្រុងរៀងរាល់ ៧ថ្ងៃម្តង ។
- យកមេ EX-M ២០សេសេ បូក EX-M បណ្តេញ ២០សេសេ បូកទឹក ១០លីត្រ បាញ់អោយសព្វលើខ្លួនជ្រូក ទ្រុងជ្រូក និងបរិវេណចិញ្ចឹមដើម្បីកុំឲ្យកើតជំងឺសើស្បែក ។
- បាញ់លាងសំអាតជ្រូក និងទ្រុងរៀងរាល់ថ្ងៃ និងប្រយ័ត្នកុំអោយមេផើមលោតលេង ឬពាក់លើគ្នា ។
- មុនកើត ១សប្តាហ៍ ត្រូវដឹកជ្រូកផើមទៅកន្លែងកើត ។
- លាយព្រីម៉ិច ឬបាស់ស្មិច ក្នុងចំណីអោយជ្រូកស៊ីតាមរូបមន្តដែលបានណែនាំ ។
- ១សេសេ សំរាប់ទំងន់ជ្រូក ១០គីឡូក្រាម ចាក់សាច់ដុំ
- យកម្សៅសំរិទ្ធ ១កញ្ចប់តូច លាយជាមួយចំណីមាន់ ៥គីឡូក្រាម ក្នុងមួយសប្តាហ៍អោយមាន់ស៊ី ១ ឬ ២ដង។
- យកម្សៅសំរិទ្ធ ១កញ្ចប់តូច លាយជាមួយទឹកស្អាត ៥លីត្រ អោយមាន់ផឹកមួយសប្តាហ៍ ២ដង ។
- កំរិតប្រើ
- ខបភូលីនចាក់សាច់ដុំ ២សេសេ ក្នុងជ្រូក ១ក្បាល ចាក់តែម្តងគត់ ។
- អាដេបីអឺចាក់សាច់ដុំ ៨សេសេ ក្នុង១ក្បាល ។
- ឌីណូលីទីក ចាក់សាច់ដុំ ២សេសេ ក្នុង១ក្បាល ។
- អាម៉ុកស៊ីវ៉ាល់ លាយអោយស៊ីក្នុងចំណី ៣ថ្ងៃ ជាប់គ្នា ១០០ក្រាម ក្នុងចំណី ២៥គីឡូក្រាម ។
- បើជ្រូកកើតកូនរួចមិនធ្លាក់សុក ឬមានកាកសំណល់នៅក្នុងស្បូន ត្រូវចាក់ថ្នាំ ស៊ុបព្រូស និងអាម៉ុកស៊ីវ៉ាល់ ។
- ស៊ុបព្រូស ចាក់សាចដុំ ២សេសេ ក្នុងជ្រូក ១ក្បាល តែម្តងគត់ ។
- ៥- ការថែរក្សាមេជ្រូកកើតកូន Click to collapse
- មុនកើត ត្រូវរៀបចំកន្លែងអោយបានត្រឹមត្រូវសំរាប់បង្កើតកូនអោយជ្រូក ហើយសំភារៈដែលចាំបាច់ត្រូវត្រៀមទុកមានដូចជាកន្ត្រៃ ឡាម ជេស ក្រណាត់ស្ងួត ទ្រុងសំរាប់ដាក់កូនជ្រូក និងមេ EX-M ។ មិនគួរចាក់ទឹកលើមេជ្រូកកំពុងដង្ហក់ទេ (ពេលមេជ្រូកឈឺពោះកើតកូន) ។
- ត្រូវលាងដៃ និងសំភារៈប្រើប្រាស់ជាមួយមេ អ៊ី អ៊ិក្ស អិម ជាមុនសិន មុននឹងបង្កើតជ្រូក ។
- ពេល កូនកើតត្រូវចាប់ជើងក្រោយទាំងពីរយួរសំយុងក្បាលចុះក្រោម ដោយរលាក់ថ្មមៗ និងយកក្រណាត់ស្ងួតចាំជូតខ្លួន និងទឹកព្រៃក្នុងមាត់ ។
- ករណី កូនខ្សោយ កើតមកសន្លប់ ត្រូវផ្លុំខ្យល់ចូលត្រចៀកអោយកូនជ្រូក ឬកូនជ្រូកឈ្លក់ទឹកព្រៃត្រូវយកមាត់បឺតទឹកចេញពីច្រមុះវា ។
- យកកូនទើបកើតទុកក្នុងទ្រុង ដែលរៀបចំរួចទុកមួយអន្លើសិន ។
- ពេល កើតមកភ្លាម យើងត្រូវកាត់ផ្សិត ហើយការកាត់កន្ទុយត្រូវលាបមេ អ៊ី អ៊ិក្ស អិម ដូចគ្នានៅចុងបញ្ចប់ទើបកាត់ធ្មេញចង្កូមលើក្រោមរបស់វា ។
- ម្យ៉ាង ទៀតមិនបាច់ចង ឬកាត់ផ្ចិតក៏បាន យើងត្រូវយកផ្ចិតមកជ្រលក់មេ អ៊ី អ៊ិក្ស អិម អោយបាន ៣-៥វិនាទី រួចទុកវាមួយកន្លែង ។
- ក្រោយ បង្កើតអស់ហើយ ត្រូវយកមេ អ៊ី អ៊ិក្ស អិម ជ្រលក់សំឡីជូតក្បាលដោះមេជ្រូក ទើបចាប់កូនជ្រូកដាក់អោយបៅ មិនអោយលើសពី ៤ ទៅ ៨ម៉ោង (ក្រោយកូនកើត) ។
- កន្លែង កូនជ្រូកដេកត្រូវស្ងួត និងកក់ក្តៅ ក្រោយមកនៅថ្ងៃទី ៣ យើងត្រូវចាក់ថ្នាំហ្វែរីដិច អោយកូនជ្រូក ២សេសេ ចាក់សាច់ដុំតែម្តងគត់ ។
- ត្រូវបង្ហាត់ចំណីដល់កូនជ្រូកនៅពេលមានអាយុ ៧ថ្ងៃ ។
- គប្បីគ្រៀវជ្រូកឈ្មោលនៅពេលជ្រូកមានអាយុ ២សប្តាហ៍ បន្ទាប់ពីគ្រៀវហើយ ត្រូវលាបមេ អ៊ី អ៊ិក្ស អិម អោយបានញឹកញាប់ ។
- នៅពេលកូនជ្រូកមានអាយុ ២៥ ទៅ ២៨ថ្ងៃ ត្រូវផ្តាច់ដោះ ហើយបញ្ច្រកមេ អ៊ី អ៊ិក្ស អិម ២សេសេ អោយកូនជ្រូកក្នុង ១ក្បាល ។
* ចំណាំ
ក្នុងកំឡុងពេលកើតភ្លាមមេជ្រូក បាក់កំលាំងខ្សោយមិនសូវសំបូរទឹកដោះត្រូវចាក់ថ្នាំ អុកស៊ីតុកស៊ីនតាមសរសៃវ៉ែន (ស្លឹកត្រចៀក) កន្លះសេសេ ព្រឹក-ល្ងាច និងចាក់ថ្នាំខារ៉ាស៊ីល (Carasil) ដើម្បីបង្កើនកំលាំងធ្វើអោយសំបូរទឹកដោះ និងធ្វើអោយជ្រូកឃ្លានចំណី ។
កំរិតប្រើ :
- ខារ៉ាស៊ីល ១ ទៅ ២សេសេ ក្នុង ១ក្បាល សំរាប់កូនជ្រូក ។
- ១០សេសេ ក្នុង ១ក្បាល សំរាប់មេជ្រូក (ចាក់សាច់ដុំ) ។
- ករណី កូនកំពុងបៅមានជំងឺរាគត្រូវយកមេ អ៊ី អ៊ិក្ស អិម ២-៣សេសេ បញ្ច្រកកូនជ្រូកនោះ (ព្រឹក-ល្ងាច) ២ ទៅ ៣ថ្ងៃជាប់គ្នា ។
- ៦- ការចិញ្ចឹមជ្រូកសាច់ Click to collapse
ការរៀបចំ ទ្រុងត្រូវយក អ៊ី អ៊ិក្ស អិម បណ្តេញ ២០សេសេ បូកមេ EX-M ២០សេសេ បូកទឹក ១០លីត្រ បាញ់លាងទ្រុង ៣ថ្ងៃ ជាប់គ្នារួចទុកចោលរយៈពេល ៥ថ្ងៃ ។ ដុសលាង សំអាតឧបករណ៍ ធុងទឹក ស្នូកចំណី និងវិធីប្រើប្រាស់ដូចខាងលើ ហើយត្រូវមានបំរុងមេ EX-M និងកាកស្ករសំរាប់អោយមេជ្រូកផឹក ស៊ី ។
ត្រូវបញ្ចូលជ្រូកក្នុងទ្រុង បន្ទាប់ពីដាក់ជ្រូកចូលទ្រុងហើយត្រូវពិនិត្យមើល :
- បើមានជ្រូកណាមិនស្រួលត្រូវដកទុកកន្លែងផ្សេងដើម្បីព្យាបាល ។
- បន្តលាយទឹក និងមេ EX-M តាមក្បួនខ្នាតអោយជ្រូកផឹកជានិច្ច ។
- អនុវត្តន៍បែបនេះ សំរាប់ជ្រូកដែលចេញពីទ្រុង ចិញ្ចឹមតាមបច្ចេកទេសវិទ្យាសាស្ត្រធម្មជាតិ ។
ការថែរក្សា បោស បាញ់ លាងសំអាតទ្រុង :
- លាយ EX-M សន្សំសំចៃនៅក្នុងអាងទឹកជ្រូកដេករៀងរាល់ ២៤ម៉ោងម្តង។
- លាយមេ EX-M អោយជ្រូកផឹកជារៀងរាល់ ២៤ម៉ោងម្តង។
- លាយមេ EX-M បូកកាកស្ករ បូកទឹក បូកជាមួយចំណី អោយជ្រូកស៊ីរៀងរាល់ពេល ធ្វើ ១ពេលសំរាប់ ១ពេល(ហាមធ្វើលាយផ្អាប់ទុក) ។
- យក EX-M បណ្តេញ បូកមេ EX-M បូកទឹក បាញ់លាងទ្រុង និងបាញ់លើជ្រូករៀងរាល់ពី ៥ ទៅ ៧ថ្ងៃម្តង
- ត្រូវចាក់វីតាមីន ស្ត្រេសវីតា ក្នុង១ខែម្តង ។
* ចំណាំ ពិសេសអនុវត្តន៍តាមការណែនាំខាងលើ ជ្រូកមានសុខភាពរឹងមាំល្អ មិនឈឺ ឆាប់ធំធាត់ សាច់ច្រើន គ្មានជាតិគីមី សាច់មានជីវជាតិឆ្ងាញ់ ចំណេញច្រើនក្នុងការចិញ្ចឹម ។
ថ្នាំសំរាប់ព្យាបាលមេជ្រូក ព្យាបាលរលាកសួត រាគ ផ្សះស្បូន លាសដោះ និងផ្តាសសាយកូនជ្រូក ថ្នាំស៊ុលហ្វា៣៣ (SULFA33)
កំរិតប្រើ :
- ចាក់សាច់ដុំជ្រូកធំ ១-៥មីលីលីត្រ ក្នុងទំងន់ ១០គីឡូក្រាម
- ជ្រូកផ្តាច់ដោះរហូតដល់ ៥០គីឡូក្រាម ៥-៨មីលីលីត្រ
- កូនជ្រូក ១-២មីលីលីត្រ ក្នុង១ក្បាល
កំរិតប្រើ : លាយក្នុងចំណីអោយស៊ី ១គីឡូក្រាម ក្នុង ១០០គីឡូក្រាម ចំណីអោយស៊ីរយៈពេល ៧ថ្ងៃ
វិធីផ្សំអាហារជ្រូក
វិធីផ្សំទី ១
វត្ថុផ្សំ | ផ្តាច់ដោះ-២០ គ.ក | ២០-៤០ គ.ក | ៤០-លក់ គ.ក | មេផើម និង មេចញ្ចឹមកូន(គ.ក) |
ចុងអង្ករ | ៥០ | ៦០ | ៤០ | ៨០ |
ពោត | ៤០ | ១៦០ | ||
កន្ទក់ | ១៨ | ៤៨ | ៧២ | ៦០ |
សណ្តែកសៀងលីង | ១៥ | ៤០ | ៧២ | ២០ |
សណ្តែកដីលីង | ៥ | ២៥ | ||
ត្រីម៉ត់ | ៣ | ៦ | ១៤ | ៣.៥ |
ម្សៅខ្យង | ១ | ២ | ១ | |
អំបិល | ០.៣ | ០.៦ | ១.៦ | ០.៥ |
ព្រីមិច ឬ បាស្មិច | ០.៥ | ១ | ២ | ១ |
ខ្លាញ់ | ១ | ០.៣៥ | ||
មេអាហារសត្វ | ២ | ៤ | ៧ | ៤ |
សរុប | ៩៥.៨ | ២០១.៦ | ៣៦៨.៦ | ១៧០.៣៥ |
ប្រូទីន | ២០% | ១៨% | ១៦% | ១៨% |
* ព្យាបាលរាគប្រផេះ និង រាគឈាម ដំបៅក្រចក ជំងឺសារទឹក ដោយទីឡូស៊ីន (TYLOSIN) ២០០ (២០%)
កំរិតប្រើ :
- ចាក់សាច់ដុំជ្រូក ចាក់ ១សេសេ សំរាប់ ២០គីឡូក្រាម ។
- គោចាក់ ១សេសេ សំរាប់ ២៥គីឡូក្រាម ។
- ចាក់ ១ថ្ងៃម្តង ព្យាបាលរយៈពេល ៣-៥ថ្ងៃ ។
* ព្យាបាលមេជ្រូកដែលរកឈ្មោលមិនទៀងទាត់ ឬដាក់បាមិនជាប់ ប្រើនៅពេលបង្កាត់ និងព្យាបាលហូរខ្ទុះក្រោយពេលដាក់បា ។ ព្យាបាលកូនជ្រូកប្រកាច់ដោយស្ត្រិបតូកុក ចំពោះកូនជ្រូកផ្តាច់ដោះ ។
កំរិតប្រើ : លាយក្នុងចំណីអោយស៊ី ១គីឡូក្រាម ក្នុង ១០០គីឡូក្រាម ចំណីអោយស៊ីរយៈពេល ៧ថ្ងៃ
កំរិតប្រើ : លាយក្នុងចំណីអោយស៊ី ១គីឡូក្រាម ក្នុង ១០០គីឡូក្រាម ចំណីអោយស៊ីរយៈពេល ៧ថ្ងៃ
វិធីផ្សំទី ២
វត្ថុផ្សំ | ១៥-៣០ គ.ក | ៣០-៦០ គ.ក | ៦០-លក់ គ.ក | មេផើម គ.ក | មេចិញ្ចឹមកូន គ.ក |
ពោត | ៥០ | ៤៨ | ៣៨ | ៤៥ | ៤០ |
ដំឡូងមី | ៦ | ១០ | ១៤.៥ | ០ | ៥ |
កន្ទក់ | ១០ | ៧ | ១០ | ៥ | ១០ |
កន្ទក់សាឡី | ៤.៣ | ១០ | ១៣.៥ | ៣៥ | ២៣ |
សណ្តែកសៀងលីង | ១៩ | ១៨ | ១៨ | ១០ | ១៥ |
ម្សៅត្រី | ៧.៣ | ៦.៧ | ២.៣ | ១.២ | ៣ |
ដេសេប៉េ | ១ | ០.១៥ | ០.២ | ០.២៥ | ១.១៥ |
សំបកងាវ | ១ | ១.៦៥ | ២ | ២ | ១.៥ |
អំបិល | ០.៤ | ០.៥ | ០.៥ | ០.៥៥ | ០.៣៥ |
បាស្មិច | ១ | ១ | ១ | ១ | ១ |
មេអាហារសត្វ | ២ | ២ | ២ | ២ | ២ |
វិធីផ្សំទី ៣
វត្ថុផ្សំ | ១៥-៣០ គ.ក | ៣០-៦០ គ.ក | ៦០-លក់ គ.ក | មេផើម គ.ក | មេចិញ្ចឹមកូនគ.ក |
ស្រូវកិន | ៦០ | ៦៥ | ៦០ | ៦០ | ៥៥ |
កន្ទក់ | ១១ | ១៥ | ២០ | ៣០ | ២៥ |
សណ្តែកសៀងលីង | ១៥ | ១៣ | ១៣ | ៥ | ១០ |
ត្រីម៉ត់ | ៨ | ៤ | ៣ | ១.៥ | ៣ |
ដេសេប៉េ | ១ | ០.១៥ | ០.២ | ០.២៥ | ១.១៥ |
សំបកងាវ | ១ | ១.៧ | ២ | ២ | ១.៥ |
អំបិល | ០.៤ | ០.៥ | ០.៥ | ០.៥៥ | ០.៣៥ |
បាស្មិច | ១ | ១ | ១ | ១ | ១ |
មេអាហារសត្វ | ២ | ២ | ២ | ២ | ២ |
ថ្នាំសំរាប់ព្យាបាលជ្រូកសាច់ ឬកូនជ្រូកគ្រុនក្តៅ បញ្ចុះកំដៅ និងបំបាត់ការស្ពឹកស្រពន់
កំរិតប្រើ :
- កូនជ្រូក : ចាក់ ១-២សេសេ ក្នុង១ក្បាល សំរាប់ ១ថ្ងៃចាក់ ២ដង ។
- ជ្រូកសាច់ : ចាក់ ១-២សេសេ ក្នុង១ក្បាល សំរាប់ ១ថ្ងៃចាក់ ២ដង ។
- មេជ្រូក : ចាក់ ១-២សេសេ ក្នុង១ក្បាល សំរាប់ ១ថ្ងៃចាក់ ២ដង ។
(ហាមប្រើពេលមេជ្រូកជិតកើត និងក្រោយពេលកើតកូន)
ការពារ ជំងឺឆ្លងផ្សេងៗ (ពេលផ្លាស់ប្តូរកន្លែង) ការពារជំងឺក្អក និងរាគដែលមានលាមកពណ៌ប្រផេះ និងលាមកមានឈាម ចំពោះជ្រូកសាច់ត្រូវប្រើថ្នាំ Tylocycline ។
កំរិតប្រើ : Tylocycline ៥គីឡូក្រាម ក្នុងចំណី ១តោន អោយស៊ីរយៈពេល ៥ថ្ងៃ ។
កំរិតប្រើ : Tylocycline ៥គីឡូក្រាម ក្នុងចំណី ១តោន អោយស៊ីរយៈពេល ៥ថ្ងៃ ។
(ដកស្រង់ចេញពី ព្រុំ សុភាព ប្លុក)ITCambo