ការចិញ្ចឹមសត្វ-ជ្រូក​មេ​

ការចិញ្ចឹម​ជ្រូក​មេ​
1
ហេតុផល​ល្អៗ ក្នុងការ​ចិញ្ចឹម​ជ្រូក​មេ​
១- ជួយ​បង្កើន​ប្រាក់ចំណូល​បន្ថែម​ក្នុង​គ្រួសារ និង​ជួយ​ប្រើ​កាកសំណល់​ចំណី​អហារ​ឲ្យ​មាន​ប្រយោជន៍។​
២- យើង​អាច​យក​សាច់ជ្រូក​ទៅធ្វើ​ម្ហូប​បាន​ច្រើន​មុខ និង​មាន​រសជាតិ​ឆ្ងាញ់ ។​
៣- សាច់ជ្រូក​ជា​អាហារ​ផ្ទុក​ទៅដោយ​ថាមពល និង​សារធាតុចិញ្ចឹម​ជាច្រើន​ដូចជា ប្រូតេអ៊ីន ស័ង្កសី ដែក និង​ខ្លាញ់ សំរាប់​បំប៉ន​រាងកាយ​របស់​យើង​ឲ្យ​បាន​ធំធាត់ ។​
៤- យើង​អាច​យក​លាមក និង​ទឹកនោម​ទៅធ្វើ​ជី​កំ​ប៉ុ​ស្ត សំរាប់​ដាក់​ដំណាំ និង​ធ្វើ​ហ្គាស (​ឧស្ម័ន​) ។​
ការធ្វើ​ទ្រុង និង​ស្នូក​
​យើង​ត្រូវធ្វើ​ទ្រុង និង​ស្នូក​នៅលើ​ដី​ទួល មាន​ខ្យល់​ចេញចូល​ល្អ មាន​ពន្លឺ​គ្រប់​គ្រាប់ និង​ស្ថិតនៅក្រោម​ខ្យល់ ។​
ការធ្វើ​ទ្រុង​
គួរ​ដឹង​
  • ទ្រុង​ដែលមាន​ទំហំ ២ X ២.៥ ម៉ែត្រ អាចដាក់​បាន​មេ​ជ្រូក និង​កូនជ្រូក​មួយ​សំបុក​ដែលមាន​អាយុ​ចាប់ ពី ០ ទៅ ៦​អាទិត្យ ។​
  • ការចិញ្ចឹម ​ជ្រូក​ក្នុង​ទ្រុង អាច​កាត់បន្ថយ​ការឆ្លង​ជំងឺ​ផ្សេងៗ ជួយ​ការពារ​ជ្រូក​កុំ​ឲ្យ​ចោរលួច កុំ​ឲ្យ​ឆ្កែ​ខាំ កុំ​ឲ្យ​ស៊ី​ដំណាំ និង​ជួយ​ឲ្យ​ទីធ្លា​ផ្ទះ​បាន​ស្អាត ហើយ​ងាយស្រួល​ប្រមូល​អាចម៍ និង​ទឹកនោម​ទុក​ធ្វើ​ជី ឬ​ធ្វើ​ហ្គាស (​ឧស្ម័ន ) ។​
​សំភារៈ​
layer
ដំណាក់កាល​នៃ​ការធ្វើ​ទ្រុង​
គួរ​ដឹង​
​ជីករណ្តៅ​នៅ​ខាងចុង​ទ្រុង​ដើម្បី​ងាយស្រួល​បង្ហូរ​អាចម៍ និង​ទឹកនោម​ជ្រូក ។​
  • ​លើកដី​កំពស់ ៣០​សង់ទីម៉ែត្រ ដែលមាន​ទទឹង ៣​ម៉ែត្រ និង​បណ្តោយ ៣,៥ ​ម៉ែត្រ ។ ចាក់សាប​ឲ្យ​មាន​ជំរាល ១០​សម និង​កំរាស់​ពី​៣ ទៅ ៥​សម ។ រួច​ដាំ​បង្គោល​ជើង​រៀង​កំពស់ ១.៨​ម ចំនួន ៤​ដើម នៅតាម​ជ្រុង​និ​មួយៗ ។​
  • ​ ដាំសសរ​កន្លោង ដែលមាន​កំពស់ ២.៥​ម ចំនួន ២​ដើម ។ រៀបចំ​គ្រឿង​ដំបូល​បំពាក់​ពីលើ​សសរ សំរាប់​ប្រក់​ដំបូល ។ រួច​ដាំ​បង្គោល​ឫស្សី ឬ​កូនឈើ ដែលមាន​កំពស់ ១​ម នៅ​ចន្លោះ​បង្គោល​មេ​ទាំង​៤​ដើម ។​
layer
ជៀសវាង​
​មិនត្រូវ​ធ្វើ​ជំរាល​ខ្ពស់ និង​រលោង​ខ្លាំងពេក​ទេ ព្រោះ​បណ្តាល​ឲ្យ​ជ្រូក​ថ្លោះ ឬ​គ្រេច ជើង​នៅពេល​ដើរ។​
  • បន្ទាប់មក វាយ​របា​ផ្តេក​ឲ្យ​បាន​ញឹក​ផ្នែក​ខាងក្រោម (​ចន្លោះ​១៥​សម​) ដើម្បី​កុំ​ឲ្យ​កូនជ្រូក​ចេញរួច ឯ​របា​ខាងលើ​ត្រូវ​ទុកចន្លោះ ២០​សម ។​
  • ​ដំបូល​ត្រូវ​ប្រក់​ឲ្យ​សល់​ហួស​ជើង​រោង​យ៉ាងតិច ០.៥​ម ដើម្បី​កុំ​ឲ្យ​ភ្លៀង និង​កំដៅ​ជះ​ចូលទៅក្នុង​ទ្រុង។​
layer
ជៀសវាង​
​ក្រោយពី​ធ្វើ​ទ្រុង និង​ស្នូក​រួច មិន​ត្រូវយក​ជ្រូក​ទៅ​ដាក់​ភ្លាម​ទេ :
  • ត្រូវ ​ស្រោច​ទឹក​ឲ្យ​បាន​ញឹម​ញាប់​រយៈពេល ១​អាទិត្យ ដើម្បី​ឲ្យ​អស់​ជាតិ​ស៊ីម៉ង់ត៍ ។ ព្រោះ​ជាតិ​ស៊ីម៉ង់ត៍​ធ្វើ​ឲ្យ​ជ្រូក​កើត​រមាស់ ។​
  • ត្រូវ​បាច​កំបោ​រសក្នុង​ទ្រុង ដើម្បី​សំលាប់​មេរោគ រួច​ទុកចោល ១​អាទិត្យ ទើប​លាង​កំបោ​នោះ​ចេញ ។​
ការធ្វើ​ស្នូក​ចំណី និង​ស្នូក​ទឹក​
  • ​ធ្វើ​ស្នូក​ចំណី​ពី​ស៊ីម៉ង់ត៍ ដែលមាន​បណ្តោយ ៤៥​សម និង​ទទឹង ៤០​សម ហើយ​មាន​ជំរៅ ១៥​សម ។​
  • ​សំរាប់​ ស្នូក​ទឹក ត្រូវ​ចង​ធុង​ទឹក​នៅលើ​របា​ដែល​ខ្ពស់​ជាងគេ រួច​ត​ទុយោ​ដែល​ភ្ជាប់​ក្បាល​បឺត ហើយ​ចង​ទំលាក់​ចុះមក​តាម​ផ្នែក​ណាមួយ​នៃ​ទ្រុង។
layer
គួរ​ដឹង​
  • គេ​អាច​យក​សំបក កង់ឡាន​ចាស់ៗ​ទៅ​ពុះ​ជា ២ ឬ​ចានដែក​ចាស់ៗ ធ្វើជា​ស្នូក​ទឹក ឬ​ស្នូក​ចំណី​ក៏បាន។​
  • គេ ​ក៏​អាច​ប្រើ​ធុង​ទឹក ដែលមាន​ក្បាល​បឺត ដើម្បី​សន្សំសំចៃ​ទឹក ចំណេញ​កន្លែង ទ្រុង មិន​សើម និង​ជ្រូក​អាច​ផឹកទឹក​ពេលណា​ក៏បាន ។ ក្បាល​បឺត​មាន​លក់​នៅតាម​ហាង​ចំណី​សត្វ ។​
(ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន)ITCamboo
Previous
Next Post »
Post a Comment
Thanks for your comment