ការចិញ្ចឹមសត្វ-រើស​កូនជ្រូក​ទុក​ធ្វើ​មេ​

ការជ្រើសរើស​កូនជ្រូក​ទុក​ធ្វើ​មេ​
1ត្រូវ​ជ្រើសរើស​កូនជ្រូក​ញី​ដែល​ថ្លោស​ល្អ ហើយ​កើតចេញពី​មេ​ដែល​សាយ​កូន មិនកើត​ជំងឺឆ្លង និង​មិន​រើស​ចំណី ។​
លក្ខណៈ​ពូជ​
ពូជ​ជ្រូក​មាន​៣​ប្រភេទ​គឺ ពូជ​ក្នុងស្រុក ពូជ​នាំចូល និង​ពូជ​កូនកាត់ ។
  • យើង ​អាច​ជ្រើសរើស​ពូជ​ជ្រូក​ក្នុងស្រុក ព្រោះ​វា​ជា​ពូជ​ដែល​ធន់​នឹង​អាកាសធាតុ ពូកែ​ថែកូន មិន​រើស​ចំណី ព្រមទាំង​ជា​ពូជ​ដែល​សាយ​កូន​ទៀតផង ។​
  • យើង ​ក៏​អាច​ជ្រើសរើស​ពូជ​ជ្រូក​នាំចូល​ពី​បរទេស​បានដែរ ព្រោះ​វា​ជា​ពូជ​ឆាប់​ធំ​លូតលាស់ ប៉ុន្តែ​វា​ទាមទារ​ឲ្យ​បានការ​ថែទាំ និង​ការផ្គត់ផ្គង់​ចំណី​ដែល​មានគុណ​ភាពល្អ ។​
layerគួរ​ដឹង​ពូជ​ជ្រូក​កូនកាត់​ជា​ពូជ​ដ៏​ល្អ សំរាប់​អ្នក​ដែល​គ្មាន​លទ្ធភាព ទិញ​ចំណី​ដែលមាន​គុណភាព​ខ្ពស់ ព្រោះ​ពូជ​នេះ​មិនសូវ​រើស​ចំណី ធន់​នឹង​ជំងឺ និង​ធំធាត់​លឿន ។​
លក្ខណៈ​រូបរាង​
​ ត្រូវ​រើស​ជ្រូក​ដែលមាន​ដងខ្លួន​វែង ត្រគៀក​រីកសាយ​ល្អ ជើង​មុខ និង​ជើង​ក្រោយ​ត្រង់​ធំ ហើយ​មាំ ដើម្បី​ធានា​ពេល​ដាក់​ឈ្មោល និង​ពេល​ជ្រូក​មេ​ផើម ។ រើសយក​មេ​ជ្រូក​ដែលមាន​ក្បាលដោះ​យ៉ាងតិច ៦​គូ ហើយ​មាន​ចន្លោះ​ស្មើគ្នា​ពី​ដោះ​មួយ​ទៅ​ដោះ​មួយ ។​
 1គួរ​ដឹង​ ត្រូវ​ទិញ​កូនជ្រូក​ណា ដែល​យើង​ស្គាល់​ប្រវត្តិ​មេបា​ច្បាស់លាស់ គ្មាន​ជំងឺឆ្លង និង​ជា​ពូជ​សាយ​កូន ។​
ជៀង​វាង​ មិន​ត្រូវយក​ជ្រូក​មេ​ណា ដែលមាន​ក្បាលដោះ​លឹប​ចូល (​ដោះ​ខ្វាក់​) ទេ ព្រោះ​វា​មិនអាច​បញ្ចេញ​ទឹកដោះ​សំរាប់​ចិញ្ចឹម​កូន​បានឡើយ ។​
(ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន)ITCambo
Previous
Next Post »
Post a Comment
Thanks for your comment