ការចិញ្ចឹមសត្វ-ទា​ប្រើ​ចំណី​ផ្សំ​​ខ្លួនឯង​

ការចិញ្ចឹម​ទា​ដោយ​ប្រើ​ចំណី​ផ្សំ​ដោយ​ខ្លួនឯង​
1
មាន​បុរស​ម្នាក់​ជា​ជនជាតិ​ហ្វីលីពីន​ឈ្មោះ Leo Dator អាយុ ៤៣​ឆ្នាំ គឺជា​អ្នក​ចិញ្ចឹម​ទា​យក​ពង​ម្នាក់​ដែល​ទទួល​នៅ​ជោគជ័យ​បំផុត គឺ​គាត់​ខ្លួនឯង​និង​ក្រុម​គ្រួសារ​គាត់​បាន​ចាប់​ យក​មុខរបរ​នេះ​តាំងពី​ឆ្នាំ ១៩៨៤ មកម្ល៉េះ ។​
​ កសិករ​រូបនេះ​គាត់​បញ្ចៀស​បាន​នូវ​ការប្រើ​ចំណី​ពី​រោងចក្រ​ទាំងស្រុង គ្រប់​ចំណី​ទាំងអស់​ដែល​បាន​ផ្តល់​ឲ្យ​ទា​របស់​គាត់ គឺ​គាត់​ផ្សំ​ឡើង​ដោយ​ខ្លួនឯង នេះ​ក៏​ព្រោះ​តែ​គាត់​មិនមាន​​លទ្ធភាព​ទិញ​ចំណី​ទាំងនោះ​មក​ឲ្យ​ទា​គាត់​ស៊ី ។ គ្មាន​នរណា​ម្នាក់​ជឿ​ទេ​ថា​គាត់​អាច​ធ្វើដូច្នេះបាន ប៉ុន្តែ​កសិករ​រូប​នេះ​និង​អ្វី​ដែល​គាត់​អាចធ្វើ​បាន​គឺជា​រឿង​ដោយឡែក ។
​ ឧស្សាហកម្ម​សាច់​ទា និង​ពង​ទា​គឺជា​មុខរបរ​មួយ​កាក់កប​គួរ​សមបើ​យើង​អាច ចំណាយ​អស់​តិច​និង​អាច​ផ្សំ​ចំណី​ឲ្យ​វា​ស៊ី​បាន​គ្រប់គ្រាន់ ។ សព្វថ្ងៃ​នេះ​ការចិញ្ចឹម​ទា គឺជា​រឿង​​មួយ​លំបាក​សម្រាប់​អ្នក​ខ្លះ​ដែល​មិន​មាន​ការពិសោធន៍ និង​មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​ចំណី​ឲ្យ​វា​ស៊ី ម្លោះ​ហើយ ចំនួន​អ្នក​ចិញ្ចឹម​បាន​ថយចុះ​យ៉ាង​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។​
​នៅ​ប្រទេស​យើង​ការចិញ្ចឹម​ទា​, យើង​និយមឲ្យ​វា​ស៊ី​ស្រូវ និង​ចំណី​ផ្សំ​ខ្លះទៀត ប៉ុន្តែ​ពេល​នេះ​ស្រូវ​ឡើងថ្លៃ និង​អ្វីៗ​ក៏​ថ្លៃ​ធ្វើឲ្យ​ការ​ទិញស្រូវ​ឲ្យ​ជា​ចំណី​សម្រាប់​ទា​មាន​ ការពិបាក​ ច្រើន ។​
​តាម​ការពិសោធន៍​របស់លោក Leo Dator អ្នក​ចិញ្ចឹម​ទា​ដែល​មាន​បទពិសោធន៌​ជា​ង ២០​ឆ្នាំ កន្លងមកហើយ​បាន​បកស្រាយ​ពី​ពិសោធន៌​របស់​គាត់​ថាៈ កាល​គ្រា​ចាប់​ផ្តើមដំបូង​ ខ្ញុំ​បាន​ព្យាយាម​រក​ចំណី​សម្រាប់​ផ្តល់​ឲ្យ​ទា​របស់​ខ្ញុំ​ចំនួន ១៥០០​ក្បាល វា​គឺជា​រឿង​មួយ​យ៉ាង​លំបាក​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ស៊ូទ្រាំ​តស៊ូ សម្រាប់​ការប្រឈមមុខ​រឿង​ចំណី​នោះ ដំបូង​បំផុត​ខ្ញុំ​បាន​ប្រមូល​ទិញ​ដំឡូងឈើ ដំឡូងជ្វា ស្លឹក​-​ទងដំឡូង​ល្វា យក​មក​ច​ញ្ច្រាំ​​ឲ្យ​ខ្ទេច​រួច​ឲ្យ​ទា​ទាំងនោះ​ស៊ី ខ្ញុំ​បាន​ប្រមូល​ទិញ​ខ្ចៅ ខ្យង លៀ​ស គ្រំ​តូចៗ មក​កិនបំបែក​ឲ្យ​វា​ស៊ី​ជា​បន្ថែម សូម្បី​ធាង ស្លឹក មើមត្រាវ​ក៏​ខ្ញុំ​បាន​សាកល្បង​ដែរ​ហើយ​ទាំងអស់​នោះ​ទទួល​បាន​ជោគជ័យ​បំផុត ចំណាយ​តិច​បំផុត ហើយ​លទ្ធផល​វិញ​គឺ​ល្អ​ជាង​ការឲ្យស៊ី​ចំណី​ផលិត​ពី​រោងចក្រ​ទៅ​ទៀត ។​
​​លោក Leo Dator បានឲ្យដឹង​ទៀត​ថាៈ​មាន​ភ្នាក់ងារ​តំណាង​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ពី​ ក្រុមហ៊ុន​នានា បាន​មក​ទាក់ទង​ខ្ញុំ​ដោយ​បាន​ប្រាប់​ខ្ញុំ​ពី​ប្រភេទ​ចំណី​ដែល​គេ​ធ្វើ គឺ​ប្រកប​ ដោយ​គុណភាព ល្អ​យ៉ាង​នេះ ល្អ​យ៉ាងនោះ​មិនអាច​ប្រៀប​ស្មើ​ជាមួយ​ចំណី​យ៉ាង​សាមញ្ញ​របស់ខ្ញុំ​ឡើយ ។​
  • ​គ្រប់​ដំឡូង ទាំង​ដំឡូងឈើ ដំឡូងជ្វា ដើម​ស្លឹក​មើម​គឺជា​ចំណី​យ៉ាងសំខាន់​បំផុត​ជំនួស​ឲ្យ​អ្វីៗ​ផ្សេងទៀត ។ (​បូក​រួម​ទាំង​ស្រូវ និង​កន្ទក់​)
  • ​​ខ្យង​ខ្ចៅ គ្រំ លៀ​ស ខ្យង​មាស គឺជា​ប្រភព​ជំនួយ​យ៉ាង​សំខាន់​សម្រាប់ឲ្យ​ទាពង​បានល្អ និង​បាន​ច្រើន​ថែម​ទាំង​ទៀងទាត់​ទៀតផង​
  • ​​ជន្លេន បើ​អាច​ចិញ្ចឹម​បាន​សម្រាប់​ផ្តល់​ជា​ចំណី​ឲ្យ​ទា គឺជា​ការ​មួយ​ប្រសើរ​ណាស់​
​​សរុបសេចក្តី​មក​ចំណី​ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ​ទា​របស់​ខ្ញុំ​គឺ​មាន​ដូចខាងក្រោម​នេះ​
  • ​​ស្រូវ​បណ្តុះ​ឲ្យចេញ​ជា​ពន្លក​
  • ​​ដំឡូងឈើ ដំឡូងជ្វា ស្ងោ​, ល្ពៅ​ទុំ​កិន​ឲ្យ​ខ្ទេច​, សំបកចេក​ផ្អាប់​
  • ​​ស្លឹក​ដំឡូងជ្វា ឲ្យ​ស៊ីស្រស់ៗ
  • ​​ស្លឹក​ដំឡូងឈើ ស្ងោរ ឬ​ត្រាំ​ទឹក​ស្ករ​មួយ​យប់​សិន​ទើប​ឲ្យ​ស៊ី​
  • ​​ខ្យង​ខ្ចៅ លៀ​ស គ្រំ កូន​កង្កែប ជន្លេន ប្រមូល​ទិញ​យក​មក​ឲ្យ​វា​ស៊ី ពី​អ្នក​ដែល​គេ​ដើររក​
  • ​​ត្រាវ​កាត់​ជា​ដុំៗ​ហាល រួច​កិន​លាយ​ជាមួយ​ខ្យង​ខ្ចៅ កន្ទក់​ឲ្យ​វា​ស៊ី​
  • ​​ត្រី​ល្អិតៗ​ស្រស់ៗ ដែល​គេ​រកបាន​ពី​សមុទ្រ មួយ​សប្តាហ៍​ស្ងោរ​ឲ្យ​ស៊ី​ម្តង​លាយ​ជាមួយ​កន្ទក់ ។​
​ ​ចំណី​ទាំងអស់​ខាងលើនេះ គឺ​ល្អ​ណាស់​ល្អ​បំផុត ។ សព្វថ្ងៃ​នេះ​កសិដ្ឋាន​របស់ខ្ញុំ​ផ្តល់​សាច់​ទា ពង​ទា ស្ទើរ​ទាំងអស់​ទៅ​ក្នុង​ទីផ្សារ​នៃ​ទីក្រុង​ម៉ា​និល ព្រមទាំង​មាន​បញ្ជូនទៅ​លក់​ឲ្យ​ប្រទេស​ផ្សេងៗ ក្នុង​អាស៊ី​ផងដែរ វា​គឺជា​ជោគជ័យ​មួយ​ដោយ​ប្រើប្រាស់​វិធី​ផ្តល់​ចំណី​យ៉ាង​សាមញ្ញ​បំផុត ។​
​ ចាប់តាំងពី​ពេល​ចិញ្ចឹម​ដំបូង​រហូតមកទល់​ពេលនេះ ខ្ញុំ​មិនដែល​ជួបប្រទះ​បញ្ហា​ជំងឺ​រាតត្បាត​ទា​របស់​ខ្ញុំ​ឡើយ កន្លែង​ចិញ្ចឹម​ត្រូវបាន​សំអាត​ជា​រៀងរាល់ថ្ងៃ ទឹក​សម្រាប់​ឲ្យ​ទាលេង​ត្រូវបូម​ប្តូរ​មក​ច្រោះ​ឲ្យ​ស្អាត រួច​ទើប​បង្ហូរ​ចូល​វិញ ការធ្វើ​បែបនេះ​វា​ជួយ​កាត់បន្ថយ​ការឆ្លង​ជំងឺ​បាន​ទាំងស្រុង ។​
​ ​យើង​បាន​ភ្ញាស់​ពង​ទាំងអស់​ដែល​យើង​ត្រូវការ យើង​ជ្រើស​យកតែ​ពូជ​បង្កាត់​ល្អ មាន​ពង​ច្រើន ហើយ​ព្យាយាម​រក្សា​ពូជ​នោះ​រហូតមក​ទល់​ពេល​សព្វថ្ងៃ​នេះ ។​
​​ខ្ញុំ​មានពូជ​ទា​យ៉ាង​ល្អ ជា​ពូជ​ទា​ដែល​សម្រាំង​នៅក្នុង​កន្លែង​នេះ​តែម្តង ។​
​​ជារឿយៗ​ពេក លោក Leo Dator ត្រូវបាន​គេ​អញ្ជើញ​ឲ្យទៅ​ធ្វើ​ជា​វាគ្មិន ពន្យល់​ពី​ជោគជ័យ​របស់​គាត់​ក្នុង​ការចិញ្ចឹម​ទា​ឲ្យដល់​អ្នកបច្ចេកទេស​ ចិញ្ចឹម​ទា និង​អ្នក​ដែល​មាន​បំណង​ ចិញ្ចឹម​ទា​ដោយ​គ្មាន​ការ​លាក់​របៀប​អ្វី​ទាំងអស់​, ដោយ​លោក Leo Dator មានជំនឿថា បើ​គេ​ស្គាល់​កសិដ្ឋាន​របស់គាត់ និង​រូប​គាត់​កាន់តែ​ច្រើន​វា​នឹង​ធ្វើឲ្យ​គាត់​អាច​លក់​ទាបាន​កាន់តែច្រើន​ ។​
​សព្វថ្ងៃនេះ​លោក Leo Dator មិន​ត្រឹមតែ​លក់​សាច់​ទា​រស់​ឬ ធ្វើ​រួច​ប៉ុណ្ណោះ​ទេ​តែ​ក៏​មាន​លក់​ស៊ុត​ទា ស៊ុត​ទាប្រៃ​ច្រើន​ប្រភេទ កូន​ទា ពង​ទា​កូន និង អាហារ​ខ្លះ​ដែល​ផ្សំ​ពី​ពង​ទា​ផងដែរ ។​
​​វា​ជា​រឿង​មួយ​ដែល​គួរ​ត្រូវបាន​យកមក​ពិចារណា ហើយក៏​ជា​គំរូ​មួយ​យ៉ាង​ល្អ​ផងដែរ ។​
​​សព្វថ្ងៃនេះ​លោក Leo Dator មាន​ពង​ទា​ពី ៣០.០០០-៥០.០០០ សម្រាប់​លក់​ឲ្យ​ទីផ្សារ​ដោយ​មាន​មេទាព​ង​ត្រឹម​ចំនួន ៥៥.០០០ ប៉ុណ្ណោះ ។ គាត់​អាច​ស្មាន​ពី​ចំនួន​ពង​ទាទ​ទួល​​បាន​ជា​ប្រចាំ​ថ្ងៃ គឺ​មិន​ខុសពី ៥០.០០០​ពង​ទេ បើ​វា​ធ្លាក់​ទាប​ក៏​មិនតិច​ជាង ៣០.០០០​ដែរ។​
ខាងក្រោម​នេះ​គឺជា ពត៌មាន​សម្រាប់​ទំនាក់​ទំនង​ទៅ​លោក Leo Dator (​នៅ​ហ្វីលីពីន​)
​Dator’s Duck Farm
​​Brgy, Nanhaya, Victoria, Laguna
​​Tele (049) 5590574
​​Philipine
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITCambo
Previous
Next Post »
Post a Comment
Thanks for your comment