ការដាំដុះ- ដំណាំ​ព​ពាយ


ព​ពាយ​ដែល​មានឈ្មោះ​ជា​ភាសា​អង់​គ្លេស​ហៅថា ‘Wing Bean’ និង​មាន​ឈ្មោះ​ជា​វិទ្យាសាស្ត្រ​ថា ‘Psopho carpus Tetragonolobus’ ហើយ​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា Goa Bean គឺជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ក្នុង​អម្បូ​រណ៍​ជា​រុក្ខជាតិ​វល្លិ​ ច្រើន​មាន​ដុះ​ភាគច្រើន​នៅក្នុង​ប្រទេសដែល​មាន​អាកាសធាតុ​ក្តៅ មាន​សំណើម និង​ជា​ពិសេស​ក្រុម​ប្រទេស​ដែល​ស្ថិតនៅ​តាម​ខ្សែបណ្តោយ​អេក្វាទ័រ។​
​គេ​ឃើញ​ដំណាំ ​ពពាយមាន​ដុះ​យ៉ាងច្រើន​នៅ ឥណ្ឌា ភូមា ស្រីលង្កា វៀតណាម ថៃ ហ្វីលីពីន កម្ពុជា ឥណ្ឌូនេស៊ី និង​ប្រទេស​មួយចំនួន​ទៀត ។ ប្រភេទ​ដំណាំ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​គេ​ឃើញ​មាន​ដាំ​នៅ​អាមេរិក ក្នុង​រដ្ឋ​ខ្លះ ។​
​​វា​ជា​ ប្រភេទ​ដំណាំ​វល្លិ ដែល​អាច​ដុះ​លូតលាស់​ពី​ប្រវែង ៣ ទៅ ៤​ម៉ែត្រ ទៅលើ ឬ​​វាអាច​សួ​តាម​មែកឈើ ។ សំបក​របស់​ដើម​វា​មាន​សណ្ឋាន​ដូច​ទៀន (​ក្រមួន​) ចំពោះ​ផ្លែ​ខ្ចី​របស់​វា​វិញ​មាន​សណ្ឋាន​ជា​ជ្រុង​មាន​ជាយក្រែង​តាម​ជ្រុង​ នីមួយៗ អ​ង្កាញ់ៗ នៅពេល​ផ្លែ​របស់​វា​ទុំ ​វា​នឹង​ប្រេះ​បែក​បង្ហាញឲ្យឃើញ ដែល​នៅ​ខាង​ក្នុង​ជា​ច្រើន​គ្រាប់​, គ្រាប់​ទាំងនោះ​មាន​ទំហំ​ប៉ុនៗ​គ្រាប់​ស​ណែ្ត​ក​សៀង ផ្កា​របស់​ព​ពាយ​ច្រើន​មាន​ពណ៌​ខៀវ​ស្វាយ ។​
​គេ​បានដឹង​ជា ​យូរ​មក​ហើយ​ថា ផ្លែ​ព​ពាយ​សម្បូ​រណ៍​ទៅ​ដោយ​សារធាតុចិញ្ចឹម​ជាច្រើន​ដ៏​មាន​ប្រយោជន៍​ ជាពិសេស​គឺ​ប្រូតេអ៊ីន ជាតិ​កាល់ស្យូម និង​ជាតិ​ដែក នៅ​មាន​សារធាតុចិញ្ចឹម​ច្រើន​មុខ​ទៀត​នៅក្នុង​ផ្លែ​របស់​វា ។​
​​នៅ​ប្រទេស​ ខ្លះ​គេ​ដាំ​ដំណាំ​ព​ពាយ​សម្រាប់​ឲ្យ​វា​ជួយ​បង្កើត​គុណភាព​របស់ ​ដី និង​រក្សា​ឲ្យ​ដី​នៅ​តែ​មាន​គុណភាព​ល្អ​ជា​និច្ច ហេតុ​ដែល​ធ្វើ​ដូច្នេះ​នោះ​ក៏​ព្រោះតែ​ដំណាំ​ព​ពាយ​វា​ជួយ​បឺត​ស្រូប​យក​នី​ ត្រូ​ហ្សែ​ន​ពី​ក្នុង​ខ្យល់​មក​រក្សាទុក​នៅក្នុង​ឫស​របស់​វា និង​ទៅ​ក្នុង​ដី ។​
​វា​ជា​ រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ពុំ​ទាមទារ​ឲ្យ​យើង​ដាក់​ជី​ឲ្យ​វា​ឡើយ វា​ត្រូវការ​ជី​តិចតួច​ណាស់ ពីព្រោះ​វា​អាច​បឺត​ស្រូប​សារជាតិ​ចិញ្ចឹម​ពី​ក្នុង​ខ្យល់​បាន​ដោយ​ខ្លួនឯង ។​
​នៅក្នុង​ផ្លែ​ព​ពាយ​ទំងន់ ១៨២​ក្រាម គេ​បាន​រកឃើញ​មាន​សារធាតុចិញ្ចឹម​ដូច​មាន​រាយ​ខាងក្រោម :
* Protein ៥៤​ក្រាម​
  • Carbohydrates​ ​15 ក្រាម​
  • Water​ ​ ​15.2 ក្រាម​
  • Ash​ ​ ​7.2 ក្រាម​
* Calories
  • Total Calories​ ​3115 Kj
  • Calories Fro Fat​ ​1043 Kj
  • Calories From Carbohydrate​ ​ 1294 Kj
  • Calories From Protein​ ​783 Kj
* Carbohydrate
  • Dictry Fiber 75.9g ​ ​
  • Starch​ ​ ​75.9g
  • Sugars​ ​ ​75.9g
  • Clucose​ ​ ​75.9g
  • Sucrose​ ​ ​75.9g
  • Fructose​ ​75.9g
  • Lactose​ ​ ​75.9g
  • Maltose​ ​ ​75.9g
  • Gatactose ​75.9g
* Vitamin
  • Thiamin​ ​ ​1.9 ម​.​ក្រ​
  • ReboFlavin​ ​0.8 ម​.​ក្រ​
  • Niacin ​ ​5.6 ម​.​ក្រ​
  • Vitamin B6​ ​0.3 ម​.​ក្រ​
  • Betaine​ ​ ​1.4​ ម​.ក្រ​
  • Folate​ ​ ​81.9 ម​.ក្រ
  • Pantothenic Acid​ ​1.4 ម​.ក្រ
* Fats
  • Total fat​ ​29.7 g
  • Saturated fat​ ​4.2 g
  • Mono fat​ ​10.9 g
  • Poly fat​ ​ 7.9 g
* Minerals
  • Calcium ​ ​801 mg
  • Cooper​ ​ ​5.2 mg
  • Iron​ ​ ​24.5 mg
  • Magnesium​ 326 mg
  • Manganese​ ​6.8 mg
  • Phosphorus​ ​821 mg
  • Potasium​ ​1778 mg
  • Selenium​ ​14.9 mg
  • Sodium​ ​ ​69.2 mg
  • Zinc​ ​ ​8.2 mg
* Amino Aeid
  • Alanine​ ​ ​1893 mg
  • Arginine​ ​ ​3433 mg
  • Aspartate​ ​5801 mg
  • Cystine​ ​ ​992 mg
  • Glutamate​ ​7298 mg
  • Glycine​ ​ ​2078 mg
  • Histidine​ ​ ​1438​ ​
  • Isoleurine​ ​ ​2672 mg
  • Leucine​ ​ ​4544 mg
  • Lysine ​ ​3887 mg
  • Methionine​ ​648 mg
  • Phenylalanine​ ​2601 mg
  • Proline​ ​ ​3502 mg
  • Serine​ ​ ​2248 mg
  • Threonine​ ​2146 mg
  • Tryphan​ ​ ​1387 mg
  • Tyrosine​ ​ ​2651 mg
  • Valine​ ​ ​2785 mg
​សណ្តែក​ព​ពាយ​ត្រូវបាន​គេ​ចាត់​ថា ជាព​ពួក​សណ្តែក​ដែលមាន​ចំនួន​កាល់ស្យូម​ច្រើនជាងគេ​ក្នុង​ចំណោម ប្រភេទ​សណ្តែក​ដ​ទៃ​ឯទៀត ។​
​សារធាតុ​ កាល់ស្យូម​នេះ​វា​មាន​មុខងារ​ធ្វើឲ្យ​គ្រោងឆ្អឹង​ដុះ​លូតលាស់​បានល្អ ។ កាល់ស្យូម​នេះ​ក៏​ជួយ​ផងដែរ ដល់​ការស្ថាបនា​ឆ្អឹង​យើង​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​ល្អ និង​ជួយ​ការពារ​ឆ្អឹង​យើង​ពី​ជម្ងឺ​តម្កាត់​ផ្សេងៗ​ទៀត ។ មិន​ត្រឹមតែ​ជួយ​ឲ្យ​គ្រោងឆ្អឹង​ដុះ​លូតលាស់​បាន​ល្អ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​សម្បូ​រណ៍​ទៅ​ដោយ​ជាតិ​រ៉ែ​ជាច្រើន​ប្រភេទ​ទៀត សម្រាប់​ជួយ​ទ្រទ្រង់​ដល់​សុខភាព​របស់​យើង ។​
​គេ​បាន​ ចាត់ទុកថា ផ្លែ​ព​ពាយ​មិនមែន​ល្អ​សម្រាប់​តែ​មនុស្ស​យើង​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ​គេ​ក៏​អាច​ឲ្យ​សត្វ​ស៊ី​ជា​ចំណី​បាន​ផងដែរ ពីព្រោះ​វា​មាន​ប្រូតេអ៊ីន​ច្រើនណាស់ ។​
​ដើម​ព​ពាយ​មាន​មើម​ដែល​យើង​អាច​យក​មក​បរិភោគបាន ស្លឹក មើ​ម ផ្កា ផ្លែ សឹង​បរិភោគបាន​ទាំងអស់ ។​
​ស្លឹក​របស់​វា​អាចឲ្យ​គេ​យក​មក​ហាន់ឲ្យ​ល្អិត​ធ្វើ​ជា​ចំណី​ជ្រូក គោ និង​មាន់ ទា បាន ។​
​បើ​យើង​អាច​ដាំ​វា​ឲ្យបាន​ច្រើន យើង​អាច​បេះ​ស្លឹក​វាឲ្យ​សត្វ​ស៊ីជា​ចំណីបាន ទាំង​មាន​ប្រយោជន៍​ជួយ​ដី​ឲ្យ​ល្អផង ។​
​​គ្រាប់​របស់​វា​អាចឲ្យ​គេ​យកមក​ធ្វើ​ជាទឹក​សណ្តែក តៅ​ហ៊ូ បាន​ដូច​សណ្តែកសៀង​ដែរ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) 
ប្រភព៖itcambo.com
Previous
Next Post »
Post a Comment
Thanks for your comment